loading...
Showing posts with label កសិកម្ម. Show all posts
Showing posts with label កសិកម្ម. Show all posts

Thursday, November 17, 2016

ស្តៅ មានប្រយោជន៍ដ៏អស្ចារ្យជួយព្យាបាលជំងឺ ជួយព្យាបាលទឹកនោមផ្អែម

» ស្តៅ មានប្រយោជន៍ដ៏អស្ចារ្យជួយព្យាបាលជំងឺ
ជួយព្យាបាលទឹកនោមផ្អែម គ្រុនចាញ់ កែក្អក
ជួយឲ្យសម្រាន្តលក់ស្រួល ទម្លាក់ព្រូន អៀន
ជួយស៊ែរចែកគ្នាដឹងផង!
សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
ផ្នែកប្រើប្រាស់ៈ សំបក ស្លឹក ផ្កា។
ការព្យាបាលៈ ទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម។
របៀបនិងកំរិតប្រើៈ
- ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០ មល ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។
- ផ្កា និងស្លឹកកំឡោចបុកឲ្យម៉ដ្ឋ លាយទឹកលាបសំរាប់ព្យាបាលរោគសើស្បែក។
- ដាំសំបកផឹកពី ៣០០ ទៅ ៦០០មល សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មូលឈាម។
- ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ទៅ៦ក្រាម សំរាប់ព្យាបាលរាកចុកពោះ និងទម្លាក់ព្រូន។
- សំបកបុកកិនឲ្យម៉ត់សំរាប់បំពោកលើរបូស ឬហើម។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)
អត្ថប្រយោជន៍បន្ថែមទៀតរបស់ស្តៅ៖
- ជួយឲ្យសម្រាន្តលក់ស្រួល៖ ស្លឹក និងធាង១ក្តាប់ដាក់ទឹកល្មមលិច ដាំពុះ ពិសារកន្លះកែវ១ថ្ងៃ៣ដង។
- កែក្អក ( ឬសស្តៅ១ក្តាប់ ដាក់ទឹកល្មមលិច ដាំពុះ ១០-១៥ នាទី
ញ៉ាំមុនបាយ ១ថ្ងៃ៣ដង ជាប់គ្នា ៣-៤ ថ្ងៃនឹងជាសះស្បើយ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។





ប្រភព ៖ Facebook.com/SOPHALLETH 

ជួយស៊ែរដល់អ្នកឈឺផង រកបានវិធីងាយៗ៣យ៉ាង អាចជួយព្យាបាលជំងឺឫសដូងបាត យ៉ាងមានប្រសិទ្ធភាព

☞☞ ជួយស៊ែរដល់អ្នកឈឺផង រកបានវិធីងាយៗ៣យ៉ាង
អាចជួយព្យាបាលជំងឺឫសដូងបាត យ៉ាងមានប្រសិទ្ធភាព
សម្រាប់អ្នកដែលមិនទាន់សម្រេចចិត្តថាវះកាត់
- សម្រួលចែករំលែកដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
☞ វិធីទី១៖
* ធាតុផ្សំ៖
១ មើមឆៃថាវ
២ ទឹកឃ្មុំសុទ្ធ។
ជាដំបូងយកមើមឆៃថាវ កន្លះមើម មកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ ការលាយនេះសម្រាប់ការហូបម្តង រួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។
** សូមកុំហូបទឹកតាមក្រោយតែ បើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយ ធ្វើម្តងសម្រាប់ហូបម្តង មិនធ្វើទុកទេ។
- សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ ១ដង ។
- សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ ៣ដង ព្រឹក ថ្ងៃ ល្ងាចក្រោយហូបបាយ២០នាទី ហូបរាល់ថ្ងៃរយៈពេល ១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។
☞ វិធីបន្ថែម៖ កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។
ប្រភពពី Facebook ដែលបងប្អូនជាច្រើនបានបង្ហោះ និងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។
វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀប ការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។
សម្រួលដោយ៖ អ៊ាង សុផល្លែត
☞ វិធីទី២៖
*គ្រឿងផ្សំដែលអ្នកត្រូវការ៖
- ដំឡូងបារាំង ១ដុំ
- ប្រេងអូលីវ (Olive -អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ ១០,៥ ដុល្លារក្នុងមួយដប) ១ស្លាបព្រាកាហ្វេ។
*របៀបធ្វើ៖
- កោសយកសាច់ដំឡូង រួចលាយជាមួយប្រេងអូលីវ
- រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗ ហើយយកទៅបិទត្រង់មាត់ទ្វារធំ
- ទុកវាចោលមួយយប់ រួចដកបោះចោលនៅព្រឹកបន្ទាប់។
*នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖
- ហាន់ដំឡូងជាចំណិត រួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ
- ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះ រួចរុញវាចូលរន្ធគូទរបស់អ្នក
- ទុកវាចោលមួយយប់ ឫសដូងនឹងស្វិតទៅវិញ ហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។
អត្ថបទ៖ KhmerRead
☞ វិធីទី៣៖
#វិធីធ្វើ៖
១.យកប្រទាលកន្ទុយក្រពើរបកសំបកចេញ កោសយកតែចាហួយក្នុង(យកល្អគួរកិននឹងម៉ាស៊ីនទឹកក្រឡុកដើម្បីឱ្យរ៉ាវងាយស្រួលក្នុងការបូម)។អាចសុំគ្នាបានមិនអស់លុយទេ
២.ទិញសឺរ៉ាំងលេខធំបំផុត (តំលៃ1800-2000៛) សំរាប់បូមទឹកសាច់ប្រទាលដែលបានកិនរួច។
៣. គួរគប្បីមានទុយោដែល គេប្រើសំរាបសុងនោម (ដូចបង្ហាញក្នុងរូប) មកកាត់កន្ទុយចោល ហើយផ្នែកក្បាលដែលមានក្បាល២ កាត់១ចេញដោយលៃឱ្យល្មមនឹងរន្តសារាំង (មានរូប) តំលៃប្រហែល 2500៛។
៤.យក gel (ជែល) ល្អិលៗលាបចុងទុយោនោះ និងមាត់ទ្វាធំកន្លែងដែលត្រូវបាញ់បញ្ចូល។ (បើមិនមានទេប្រើទឹកប្រទាលលាបផ្ទាល់តែម្តង។
៥.រុញទុយោនោះចូលមុនសិនសឹមភ្ជាប់សារាំងតាមក្រោយ (អាចរុញចូលរាក់ឬជ្រៅតាមកន្លែងដែលចេញឈាមឬសសៃប៉ោងនោះ)។
៦.បាញ់បញ្ចូលក្នុងទ្វាធំជាការស្រេច។
ចូរធ្វើដូច្នេះ២ឬ៣ដងក្នុង១ថ្ងៃ ម្តង១សឺរ៉ាំង រយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។
ប្រភពអនុវត្តបានផលជាក់ស្តែងពីប្អូនប្រុស៖ Sambath Meas
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះគួរប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសណាផ្សេង។




ប្រភព ៖ Facebook.com/SOPHALLETH 

បច្ចេកទេសដាំបន្លែក្នុងដប ចែករំលែកបន្តជាចំណេះដឹង

☞☞ វិធីល្អសម្រាប់បងប្អូនមានផ្ទៃដីតូច ហើយចង់ដាំបន្លែធម្មជាតិ
#បច្ចេកទេសដាំបន្លែក្នុងដប
ចែករំលែកបន្តជាចំណេះដឹង
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* វត្ថុត្រូវមាន៖
- យកដបទឹកក្រូច ២លីត្រ យើងយកមក កាត់វាជា ២រន្ធសម្រាប់ដាំ
- យកធូប ឬក៏ដែកគោល ចោះរន្ធវាពីក្រោមមួយចំនួន
- យកដីមមោក គឺជាដីនៅក្រោមដើមឈើធំៗ ផ្នែកខាងលើ និងដីបាតត្រពាំងចំនួន
- កម្ទេចធ្យូងម៉ត់ ឬធ្យូងអង្កាម ឬអាចម៍រណារ ច្របល់ជាមួយលាមកសត្វស្ងួតងាប់ រួចផ្អាប់ទុក ៧ថ្ងៃ
- យើងយកលាមកសត្វ អាចម៍គោ អាចម៍មាន់ យកពពួកដែលស្ងួត កុំយកអាថ្មីៗ ជីង្កាមដុត រួចយើងយកមកលាយលាយចូលគ្នាឲ្យសព្វជាមួយធាតុខាងលើ ហើយគ្របវាទុក ឬមួយដាក់ក្នុងបាវអីឲ្យបាន ៥ ទៅ៧ថ្ងៃសិន ឲ្យដីវាកាច់សិន ឲ្យវាចូលសារធាតុអស់ជាតិប្រៃ ហើយចាំយកទៅដាំ។
* វិធីដាំ៖
- រើសយកបន្លែណា ដែលគ្មានឫសកែវ គឺយកតែបន្លែដែលមានឫសខ្លី ដូចជាស្ពៃ ដូចជាខ្ទឹមស្លឹក ជាដើម។
- មុនដាំត្រូវយកដីមមោក លាយរួចជាមួយល្បាយជីខាងលើ ទៅដាក់ក្នុងដបពាក់កណ្តាល
- យកគ្រាប់ស្ពៃ ឬខ្ទឹមទៅកប់បន្ថើរពីលើដីនោះ ឬបណ្តុះកូនមុនយកទៅដាំក៏បាន ស្រោចទឹកបន្តិចក្រោយដាំរួច មិនត្រូវនៅកណ្ដាលវាលថ្ងៃក្ដៅខ្លាំងពេកនោះទេ។
- ចំពោះការថែទាំវិញ គឺស្រោចទឹកជាប្រចាំ ឬនៅពេលដែលវាស្ងួត ដង្កូវជាដើម។
- ២-៣សប្តាហ៍ក្រោយយើងនឹងបានបន្លែធម្មជាតិសម្រាប់ទទួលទាន។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។











ប្រភព ៖ Facebook.com/SOPHALLETH

Tuesday, November 8, 2016

ទឹកខ្ញី មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជួយចែកគ្នាដឹងផង!

ទឹកខ្ញី មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជួយចែកគ្នាដឹងផង!
ការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង
ជំងឺមហារីក កាត់បន្ថយអាការការចាញ់កូន ការកកឈាម
ជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃ
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖
- យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ
- ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់
- អាចពិសាម្តងប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកកកតាមចំណូលចិត្ត ពិសាជាប្រចាំ១ថ្ងៃម្តង។
* អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖
- ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹម
ពីអាហារបានល្អ។
- ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះនិងជួយកាត់បន្ថយការរលាកបំពង់ក។
- ជួយកាត់បន្ថយអាការផ្តាសាយ និងអាការតានតឹង។
- ជួយកាត់បន្ថយឥទ្ធិពលកាំរស្មី UV មកលើស្បែករបស់យើង។
- ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។
- ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ខ្ញីអាចជួយកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងទឹកនោម និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ដែលធ្វើឲ្យឈាមធ្វើចលនារបត់បានល្អ និងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល។
- ជួយការពារពីជម្ងឺមហារីក។
- ជួយកាត់បន្ថយអាការការចាញ់កូន ពិសារទឹកខ្ញីមួយពែង ជាមួយនឹងទឹកឃ្មុំមួយចំនួននឹងជួយកាត់បន្ថយការចាញ់កូន។
- ជួយកាត់បន្ថយការកកឈាម វាជួយធ្វើឱ្យប្លាកែតឈាមស្អិតតិចដែលជួយកាត់បន្ថយការប្រឈមនៃការក្រិនរឹងសរសៃឈាម។





ប្រភព ៖ facebook.com/SOPHALLETH

Sunday, November 6, 2016

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ស្លឹក ត្រចៀកក្រាញ់

ចង់បន្ថយជំងឺលើសឈាម?
ចង់បំប៉នខួរក្បាល?
ចង់ព្យាបាលដំបៅក្រពះ?
ខាងក្រោមនេះជាប្រយោជន៍ដ៏អស្ចារ្យរបស់ស្លឹក ត្រចៀកក្រាញ់

* វិធីធ្វើ៖
- គួរយកទាំងឬស ទាំង ដើម ទាំងស្លឹក ដែលបរិបូណ៌ដោយសារធាតុ
សំខាន់ៗ
- ស្លឹកត្រចៀកក្រាញ់ហាន់ ប្រមាណមួយក្តាប់ដៃល្មម
- ទឹកឆ្អិនត្រជាក់ កន្លះលីត្រ
- ទឹកស្ករខាប់រំងាស់ដាក់ស្លឹកតើយ (សម្រាប់អ្នកមិនចូលចិត្តក្លិន
ស្លឹកត្រចៀកក្រាញ់)
- ចាក់ស្លឹកត្រចៀកក្រាញ់ និងទឹកឆ្អិន ចូលម៉ាស៊ីនក្រឡុក រហូតម៉ដ្ឋ រួចច្រោះនឹងស្បៃ
យកកាកចេញ
- ចាក់ដាក់កែវ ថែមទឹកស្ករខាប់ចូល តាមចំណូលជាការស្រេច។ អាច ញ៉ាំភ្លាម ដាក់ដុំទឹកកកចូល ឬក្លាស្សេ មិនគួរទុកយូរលើស ២ថ្ងៃទេ៕
- កាកស្លឹកត្រចៀកក្រាញ់ សល់ពីចម្រោះ គួររក្សាទុកម្តុំ
ប្រើលាបលើមុខ ដងខ្លួន ដៃ ជើង អាចជួយថែរក្សាស្បែក ឲ្យទន់រលោងល្អ។
*អត្ថប្រយោជន៍ផ្សេងទៀត
-បំប៉នភ្នែក
-បំប៉នកម្លាំង
-បំប៉នបេះដូងខ្សោយ
-ឈឺក
-គ្រាំក្នុង
-ឃាត់ឈាម
-ដំបៅក្រពះ
-សម្ពាធឈាមខ្ពស់
-សម្រួលនោមទាស់
-ទប់ស្កាត់ជំងឺវង្វេងវង្វាន់មនុស្សចាស់
-បង្កើនការចងចាំ
-ជំនួយការរលាកថ្លើម
-បន្ថយភាពជ្រីវជ្រួញ ជួយអោយក្មេងជាងវ័យ
-ទប់ស្កាត់ជំងឺមហារីក
-បន្ថយស្ត្រេស .....៕
អត្ថបទ៖ The Memories





ប្រភព ៖ facebook.com

វិធីដាំត្រប់វែងដើម្បីទទួលបានផលច្រើន

សម្រាប់បងប្អូនកសិករដែលចង់ដាំត្រប់ដើម្បីបង្កើនជីវភាព
វិធីដាំត្រប់វែងដើម្បីទទួលបានផលច្រើន
សូមជួយចែករំលែក

* ការជ្រើសរើសពូជ
- ជ្រើសរើសពូជត្រប់ណាដែលទុំល្អ និងប្រភេទពូជដែលមានតម្រូវការទីផ្សារខ្ពស់
- ដាក់បណ្តុះគ្រាប់ពូជក្នុងកន្ទោងសម្រាប់យកដាំ
- បន្ទាប់មកជ្រើសរើសកូនដែលថ្លោសៗល្អមកដាំ។
* ការរៀបចំដី
- មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ដើម្បីកំចាត់ស្មៅ និងឲ្យដីធូរ
- លើករងដាំ ទទឹងប្រមាណ៦តឹក កម្ពស់២តឹក បណ្តោយតាមទំហំដី
- កាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុង ជម្រៅ២តឹក ចន្លោះពីដើមនីមួយៗកន្លះម៉ែត្រ
- ដាក់ជីកំប៉ុស្ត ជីលាមកសត្វស្ងួត និងកំទេចស្លឹកឈើចូល រួចយកដីលុបរណ្តៅ។
* ការដាំដុះ
- យកកូនត្រប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានដុះ៤-៥ស្លឹក មកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម
* ការថែទាំ
- ស្រោចទឹករាល់៣ថ្ងៃម្តង បើមានភ្លៀងញឹកញាប់មិនស្រោចក៏បាន
- ជ្រុំគល់ ដកស្មៅ ការពារសត្វ និងរោគបំផ្លាញ ក្តិចស្លឹកចាស់ៗចេញ និងបន្ថែមជីកំប៉ុស្តរាល់២អាទិត្យម្តង
* ការប្រមូលផល
ក្រោយពីដាំបានរយះពេល១ខែកន្លះ អាចប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត









ប្រភព ៖ facebook.com

Saturday, November 5, 2016

មើមក្រវាញជ្រូក មានអត្ថប្រយោជន៍ដែលយើងមិននឹកស្មានដល់!

មើមក្រវាញជ្រូក មានអត្ថប្រយោជន៍ដែលយើងមិននឹកស្មានដល់!
ជួយព្យាបាលរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង
ឈឺចុកក្រពះ ឈឺធ្មេញ ឈឺចង្កេះ ម្រេញកូនកណ្តុរ

* កបនឹងជម្ងឺ៖
- ឈឺទ្រូង ឈឺក្រោមឆ្អឹងជំនី ឈឺចុកក្រពះ ឈឺពោះ ហើមពោះ ក្អួតចង្អោរ អាហារមិនរលាយ ភើរជូរ រាំងរដូវ រដូវមិនទៀង ឈឺចុកចាប់ពេលមានរដូវ របួសប៉ះទង្គិច។
* កំរិតប្រើ៖ យកមើមស្ងួត -៤ក្រាម ហាលឲ្យស្ងួតដាំទឹក១លីត្រផឹក ព្រឹក ថ្ងៃ ល្ងាច១កែវៗ។
- មើមវាត្រាំស្រាផឹកសម្រួលសសៃឈាមបំបាត់ឈឺចង្កេះ និងជំនួយផ្លូវភេទទៀតផង (សម្រាប់បុរស)។
- យកវាទៅលីង ហើយបុកអោយម៉ត់រួចលាយជាមួយទឹកឃ្មុំហើយសូនប៉ុនម្រាមដៃហើយញាំជាមួយទឹកក្តៅ ហើយវាក៏អាចព្យាបាលសម្រាប់អ្នកកើត ម្រេញកូនកណ្តុរបាន។
- ផ្សំជាមួយស្លាលិញ ម្លូរបៀកកំបោរ យកមកស្ដោះ ពូកែខាងព្យាបាលគ្រេចកប់ថ្លោះ ខ្លាំងណាស់ វាថែមទាំងជួយបំបាតលការឈឺរធ្មេញថែមទៀតផងដោយដំមើមវាយកមកដាក់កន្លែងឈឺ។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត




ប្រភព ៖ facebook.com

ជំងឺទឹកនោមផ្អែម ហឺត តម្រង់នោម អាចព្យាបាលដាច់ដោយសារពោតបារាំង

ពោតបារាំងគឺជាបន្លែដ៏ពេញនិយមខ្លាំងបំផុតដែលមានប្រភពមកពីទ្វីបអាហ្វ្រិកខាងជើងភាគខាងកើត។ បន្លែមួយប្រភេទនេះ សម្បូរទៅដោយ វីតាមីន C, ជាតិសសៃ, កាបូនអ៊ីដ្រាត, ប្រូតេអីន, ខ្លាញ់, អាស៊ីតFolate និង ម៉ាញេស្យូម។
អត្ថប្រយោជន៍ពិសេសនៃ ពោតបារាំង
  • កាត់បន្ថយកូឡេស្តេរ៉ុល
  • ព្យាបាលជំងឺទឹកនោមផ្អែម
  • ពង្រឹងប្រព័ន្ធភាពស៊ាំ
  • ការពារជំងឺតម្រងនោម
  • ព្យាបាលជំងឺហឺត
  • កាត់បន្ថយការស្រូបយកជាតិស្ករពីអាហារ
របស់ដែលត្រូវការ
ពោតបារំាងស្រស់ ២ផ្លែ

ការរៀបចំ
កាត់ក្បាល នឹងកន្ទុយពោតបារាំងចេញ រួចកាត់ជា ២ ឬ ៣កង់ ដាក់នៅក្នុងទឹកមួយកែវ។ ទុកវាចោលមួយយប់ ហើយផឹកមុន
បរិភោគអាហារពេលព្រឹកកន្លះម៉ោង (ផឹងទាំងអស់)។

អនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ រហូតទាល់តែជំងឺរបស់អ្នកជាសះស្បើយ៕
ប្រភព ៖ news.camlocation.com

Friday, November 4, 2016

បច្ចេកទេសក្នុងការដាំម្ទេសឲ្យបានផ្លែច្រើន និងដើមទាប សូមជួយចែករំលែកបន្តដល់កសិករយើងផង

 បច្ចេកទេសក្នុងការដាំម្ទេសឲ្យបានផ្លែច្រើន និងដើមទាប
សូមជួយចែករំលែកបន្តដល់កសិករយើងផង

១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំ យើងត្រូវរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើថ្នាល យើងត្រូវជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី កប់ចូលក្នុងថ្នាល។ យើងត្រូវយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល។ ក្រោយពីសាប យើងត្រូវកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
យើងត្រូវភ្ជួរ រាស់ដីឲ្យម៉ដ្ឋល្មម រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ។ នៅក្នុងរណ្តៅនីមួយៗ យើងត្រូវប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ។ ក្រោយពេលបណ្តុះកូនបាន ២-៣ សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរកាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង ១ ឬ១ ថ្នាំងដៃកន្លះ ។ នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ ក្នុង ១ រណ្តៅ ដាំកូនម្ទេស ១ ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ ។ ក្រោយពីដាំកូនហើយ យើងត្រូវកាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ។
៣.ការថែទាំ
ក្រោយពី ស្ទូងហើយ យើងត្រូវស្រោចទឹក ១ ថ្ងៃ ២ ដង ។ ក្រោយពីកូនម្ទេសដុះរឹងប៉ឹង ស្មៅចាប់ផ្តើមដុះ យើងត្រូវធ្វើការជ្រុំដីដកស្មៅ ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ ។ ក្នុងការដាំម្ទេសនេះ យើងត្រូវជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក យើងត្រូវបានកំចាត់វាដោយរោយផេះនៅតាមគល់ ។ នៅពេលម្ទេសជិតចេញផ្កា យើងត្រូវដាក់ជីកំប៉ុស្តិកប់ចូលដីនៅក្បែរគល់ ។ ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ។
៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ៤ ខែ យើងចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ ឬក្រហមព្រឿងៗ។ ការបេះផ្លែធ្វើឡើងរយៈពេល ១ អាទិត្យម្តង។ យើងបេះផ្លែម្ទេសម្តងបាន ២០ គីឡូក្រាម លើផ្ទៃដី ១០ អារ ។ ក្នុងមួយខួបជីវិត យើងបេះបានប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។ តំលៃដែល យើងលក់បានប្រែប្រួលពី ៤០០០-៥០០០ រៀលក្នុង១ គីឡូក្រាម ។ ក្នុងការដាំម្ទេសនេះ យើងចំណាយតែលើការទិញពូជតែម្តងប៉ុណ្ណោះ ការដាំក្រោយៗទៀត យើងរក្សាទុកពូជដោយខ្លួនឯង ។
អត្ថបទ ៖ អ៊ាង សុផល្លែត










ប្រភព ៖ facebook.com

Wednesday, November 2, 2016

វិធីចិញ្ចឹមត្រីក្រាញ់ក្នុងស្រះប្លាស្ទិច ជួយ Share ម្នាក់មួយផងដើម្បីទុកជាគំនិតល្អ

 ងាយស្រួលបំផុត! ដែលយើងទាំងអស់គ្នាអាចធ្វើបាន
កុំទុកដីចោលឥតប្រយោជន៍! អ្នកឧស្សាហ៍ឆាប់មានជីវភាពល្អ!!!វិធីចិញ្ចឹមត្រីក្រាញ់ក្នុងស្រះប្លាស្ទិច
ជួយ Share ម្នាក់មួយផងដើម្បីទុកជាគំនិតល្អ

* ការរៀបចំស្រះ៖
- យើងអាចទិញផ្ទាំងកៅស៊ូប្លាស្ទិច និងរៀបចំធ្វើជាបង្គោលគ្រោងឬស្សីដែលមានទំហំ ២មx៤មxកម្ពស់១ម
- ដាក់ទឹកចូលកម្ពស់៥តឹក និងដាក់ចក និងកំប្លោកចូលមួយចំនួន។
* ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ៖
- យកកូនត្រីដែលមានអាយុ ២-៣អាទិត្យ ដាក់កូនត្រីចូលចំនួនប្រមាណ១០០០ ក្បាលក្នុងស្រះនោះ។
- ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។
- ត្រូវផ្លាស់ប្តូរទឹករាល់១អាទិត្យម្តង។
* ការឲ្យចំណី៖
- ចំណីរបស់វាមានដូចជាកូនក្តាម កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។
-យើងអាចដាក់ចំណីឲ្យវា២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។
- រយៈពេល ៦-៧ខែយើងអាចប្រមូលផលបានហើយ។
* វិធីផ្សំចំណីបន្ថែម
* ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
- លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
- លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
- បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
- ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ
អត្ថបទដោយ៖ អ៊ាង សុផល្លែត








ប្រភព ៖​ facebook.com