loading...
Showing posts with label សង្គម. Show all posts
Showing posts with label សង្គម. Show all posts

Sunday, November 13, 2016

រំលោភសម្រេចបានមួយថ្ងៃ ត្រូវខាងស្រីប្ដឹងសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកឱរ៉ាល់

(កំពង់ស្ពឺ)៖​ បុរសម្នាក់បានធ្វើសកម្មភាពរំលោភស្ដ្រីម្នាក់ ពេលដែលដើរឆ្លុះត្រីជាមួយគ្នា លុះក្រោយមកបានមួយថ្ងៃក៏ត្រូវខាងស្រី ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។​ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ដ្រីនគរបាល បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ដោយចោទប្រកាន់ថា ​ជនសង្ស័យឈ្មោះ នឿន ថេង អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធ កូន២នាក់ទៅហើយ រស់នៅភូមិ-ឃុំជាមួយគ្នា បានចាប់រំលោភខ្លួនបានសម្រេចម្តងកាលពីយប់ ម៉ោង២០៖០០ ថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅចំណុចបឹងស្រែដំបងវេញ ​ខណៈពេលដែលរូបនាង និងជនសង្ស័យបានដើរទៅឆ្លុះត្រីជាមួយគ្នា ក្នុងនាមអ្នកភូមិផងជាមួយគ្នា។
នគរបាលបន្ដថា ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមៗ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភនារីរងគ្រោះពិតប្រាដកមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ច​កំពុងកសាងរឿង ដើម្បីចាត់ការបន្ដ៕



ប្រភព ៖ khmerload.com

សពកីឡាករអុំទូក២នាក់ ដែលបាត់ខ្លួនក្រោយប៉ះជាមួយទូកទេសចរណ៍ ត្រូវគេប្រទះឃើញហើយ, ម្នាក់អណ្តែតដល់ស្រុកស្អាង និងម្នាក់ទៀតដល់ស្រុកល្វាឯម

(កណ្តាល)៖ សពជនរងគ្រោះជាកីឡាករអុំទូក២នាក់ ដែលបានបាត់ខ្លួនក្នុងទឹក ក្រោយទូក ង របស់ពួកគេប៉ះជាមួយទូកទេសចរណ៍ នៅមុខព្រះបរមរាជវាំង កាលពី២ថ្ងៃមុននោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយ ដោយសពជនរងគ្រោះម្នាក់ បានរសាត់អណ្តែតតាមខ្សែទឹក រហូតដល់ស្រុកស្អាង និងសពជនរងគ្រោះម្នាក់ទៀត បានរសាត់អណ្តែតដល់ស្រុកល្វាឯម ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកស្អាង បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ឈឿន សុខុម ហៅ ចន អាយុ៣៣ឆ្នាំ មានកសិករ ចំណុះទូកងរវត្តអម្ពរវ័ន្តហៅវត្តថ្មី រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវប្រជាអ្នកនេសាទជនជាតិចាម ប្រទះឃើញនៅចំណុចកំពុងដរកំពង់ព្រីង ភូមិកំពង់ព្រីង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ដោយឡែកលោក សិុន ជះ នាយនគរបាលប៉ុស្តិកោះរះ ស្រុកល្វាឯម បានបញ្ជាក់ថា នៅវេលាម៉ោង ប្រមាណ៧៖៤៥នាទី ព្រឹកមិញ ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះម្នាក់ នៅចំណុចមាត់ទន្លេ ភូមិកោះរះក្រោម ឃុំកោះរះ។
លោកមេប៉ុស្តិ បានឲ្យដឹងថា សពជនរងគ្រោះ ក្រោយការពិនិត្យ និងការសួរនាំទៅ គឺជាជនរងគ្រោះកីឡាករអុំទូក ដែលបាត់ខ្លូនក្រោយ បុកជាមួយទូកទេសចរណ៍នោះមែន។ ជនរងគ្រោះមានឈ្មោះ ឈ្មោះ សុខ ចាន់ចេស្តា អាយុ១៨ឆ្នាំ។

សូមបញ្ជាក់ថា ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង៕



ប្រភព ៖ khmerload.com

សាពូន មីដាដា ខំតែអរ ដោយសារប្រពន្ធថានឹងរៀបការប្រពន្ធថ្មីឲ្យម្តងទៀត ចុងក្រោយពិតជារៀបការឲ្យមែនគឺ រៀបការជាមួយ…

តារាចម្រៀងដែលមានឈ្មោះល្បីល្បាញ ដោយសារបទ ដើម្បីអ្វីទៅអូន និងបទមនោសញ្ជេតនាជាច្រើនបទទៀត បានសរសេរនៅលើបណ្តាញសង្គមរបស់ហ្វេសបុករបស់លោកថា ភរិយារបស់លោកបានខ្សឹបប្រាប់លោកថា នឹងរៀបការប្រពន្ធថ្មីឲ្យលោកម្នាក់ទៀត ធ្វើឲ្យលោកសាពូន មីដាដា មានចិត្តត្រេតអរ តែការពិតគាត់រៀបការឲ្យមែន គឺរៀបការជាមួយអ្នកនាង សឿ សុធារ៉ា ដដែល ដោយសារតែជាគម្រប់ខួបអាពាហ៍ពិពាហ៍7ឆ្នាំរបស់ពួកគាត់ ហើយគាត់បានសរសេរថា ដើម្បីអោយកូនស្រីបានហូបការឪពុកម្តាយផង។ ការបង្ហោះរបស់លោកសាពូន មីដាដា ក៏មានមិត្តភក្តិ បងប្អូនចូលរួម Comment ជូនពរជាច្រើនផងដែរ។

ខាងក្រោមនេះជាសម្រង់ការសរសររបស់លោក សូមបងប្អូនអានទាំងអស់គ្នា៖ ឧត្តមភរិយាខ្ញុំខ្សឹបប្រាប់ខ្ញុំថា បងអ្ហា!អូននឹងរៀបការប្រពន្ធថ្មីម្នាក់ទៀតអោយបង ខ្ញុំឯណ្ណេះខំតែអរអើយអរ មែន ពិតជារៀបការអោយមែន គឺរៀបការជាមួយគាត់ដដែល គម្រប់ខួបអាពាហ៍ពិពាហ៍7ឆ្នាំថ្ងៃទី12.2009>12.2016 ដើម្បីអោយកូនស្រីបានហូបការឪពុកម្តាយផង ….៕






ប្រភព ៖ komsan.khmer-note.com

Friday, November 11, 2016

តារា Facebook ល្បីឈ្មោះ ស៊ុន កណ្ណិកា ភ្ជាប់ពាក្យហើយកាលពីព្រឹកមិញនេះ

តារា Facebook វ័យក្មេងរូបស្រស់ល្បីឈ្មោះ កញ្ញា ស៊ុន កណ្ណិកា បានភ្ជាប់ពាក្យហើយកាលពីព្រឹកមិញនេះ ដោយគូដណ្តឹងរបស់នាង មានឈ្មោះថា អេង គឹមហៃ។ កញ្ញា ស៊ុន កណ្ណិកា គឺជាតារា Facebook វ័យក្មេង និងជាអ្នកជំនួញដ៍ជោគជ័យម្នាក់ដែលមានវ័យមិនទាន់នឹង ២៥ ឆ្នាំផង ប៉ុន្តែនាងមានហាងប្រចាំខ្លួន ដែលជាកំលាំងញើសឈាមរបស់ខ្លួន។ ម្នាក់ៗតែលួចសរសើរថា ស៊ុន កណ្ណិកា គឺជាក្មេងស្រីម្នាក់ដែលឆ្លាត ស្រស់ស្អាត វ័យក្មេង និងមានភាពស្វាហាប់ក្នុងការរកស៊ី ប៉ុន្តែអ្នកដែលលួចស្រលាញ់នាង អាចនឹងខូចចិត្តនៅថ្ងៃនេះ ព្រោះនាងបានភ្ជាប់ពាក្យហើយ៕
















ប្រភព ៖ komsan.khmer-note.com

Tuesday, November 8, 2016

ទំនាស់គ្នាម្តុំកោះពេជ្រ ចេញមកខាងក្រៅ ជិះម៉ូតូតាមវាយកម្ទេចកញ្ចក់រថយន្ត (មានវីដេអូ)

(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់យុវជន២នាក់ វាយខ្នោះរួចដឹកទៅកាន់ប៉ុស្តិ៍បឹងកេងកងទី១ ដេីម្បីសួរនាំខណៈអ្នកទាំងពីរវាយកម្ទេចកញ្ចក់រថយន្តតាក់ស៊ី បែកកញ្ចក់ ផ្នែកខាងមុខដោយមិនដឹងថា​ រវាងភាគីទាំងពីរមានទំនាស់អ្វីឡេីយ។

ហេតុការណ៍នេះកេីតឡេីងវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លេីបណ្តោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមនរាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូធំ ពាក់ស្លាកលេខភ្នំពេញះ1CQ-2980 រីឯរថយន្តតាក់ស៊ីបានបែកកញ្ចក់ខាងស្តាំ ពាក់ស្លាកលេខភ្នំពេញ2Q-3384។

យុវជនពីរនាក់ខាងលេីនេះ ម្នាក់រងរបួសក្បាល និងម្នាក់ទៀតដៃជាប់ខ្នោះហេីយ ឆ្លេីយនៅចំពោះមុខសមត្ថកិច្ចថាខ្លួនវាយច្រឡំទេ ហើយក៏គេមិនដឹងថារវាងយុវជនដៃដល់ នឹងម្ចាស់រថយន្តមានទំនាស់អ្វីខ្លះ និងគ្នានោះទេ៕




ប្រភព ៖​khmerload.com

Monday, November 7, 2016

សូមកំុអូសរំលងអី! ជួយស៊ែបន្តផង អាណិតណាស់ ! កុមារីត្រូវការសង្គ្រោះបន្ទាន់គឺមានតែការវះកាត់ដូរកែវភ្នែកនិងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ1800$ ជូនចំពោះ លោកឧកញ៉ា ហុង ពីវ ជាទីគោរពរាប់អាន សូមលោកអាណិតមេត្តាជួយបរិច្ចាកថវិក

ជូនចំពោះ លោកឧកញ៉ា ហុង ពីវ ជាទីគោរពរាប់អាន , ខ្ញុំមានការគោរពកោតស្ញប់ស្ញែងចំពោះទឹកចិត្តសប្បុរសធម៍របស់លោកយ៉ាងខ្លាំងនាពេលថ្មីៗនេះ , សូមលោកអាណិតមេត្តាជួយបរិច្ចាកថវិការសង្រ្គ្គោះដល់កែវភ្នែកទារិកា ប្រស្រីភ្នែកឡើងបាយនេះផង , នាងមានឈ្មោះ ធឿន មីមី មានអាយុ2ខែ ជាកូនទី2 ក្នុងគ្រួសារក្រីក្រ នៅស្រុកបាទី ខេត្ត តាកែវ ។

ឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។ ថ្មីៗនេះទារិកា អភ័ព្វកំពុងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសភ្នែកនៅមន្ទីពេទ្យកុមារអង្គ(សៀមរាប) ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកា ឱ្យភ្លឺភ្នែកនៅមានរយៈពេលត្រឹមតែ2សប្តាហ៍ទៀតប៉ុណ្ណោះ ។

ដែលត្រូវការសង្គ្រោះគឺមានតែវះកាត់ដូរកែវភ្នែកនិងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ1800$ តែគាត់មិនមានលទ្ធភាពទេ..ថ្ងៃនេះម្ដាយនិងទារិកានេះបានត្រលប់ទៅភ្នំពេញវិញហេីយ , សូមសប្បុរសជនទាំងអស់មេត្តារួមគ្នាជួយសង្រ្គោះទារិកាកំសត់នេះអោយមេីលឃេីញពិភពលោកនេះផង , ដោយក្ដីរាប់អាន , សាវិន ហ្វីលីព , ស្ថានិកមូលនិធិកុមារសាវិនកម្ពុជា , សូមជួយស៊ែអោយលោកឧកញ្ញ៉ា ហុង ពីវ បានឃេីញផង .. នេះជាលេខម្ដាយទារិកាធឿន មុីមុី 097-66-20952 ,

សាវិន ហ្វីលីព បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា ជូនចំពោះ លោកឧកញ៉ា ហុង ពីវ ខ្ញុំមានការគោរពកោតស្ញប់ស្ញែងចំពោះទឹកចិត្តសប្បុរសធម៍របស់លោកយ៉ាងខ្លាំងនាពេលថ្មីៗនេះ សូមលោកអាណិតមេត្តាជួយបរិច្ចាកថវិការសង្រ្គោះដល់កែវភ្នែកទារិកា ប្រស្រីភ្នែកឡើងបាយនេះផង នាងមានឈ្មោះ ធឿន មីមី មានអាយុ ២ខែ ជាកូនទី២ ក្នុងគ្រួសារក្រីក្រ នៅស្រុកបាទី ខេត្ត តាកែវ ។តារាសម្តែងខាងលើបានបន្តថា ឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។ ថ្មីៗនេះទារិកា អភ័ព្វកំពុងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសភ្នែកនៅមន្ទីពេទ្យកុមារអង្គរ(សៀមរាប) ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកា ឱ្យភ្លឺភ្នែកនៅមានរយៈពេលត្រឹមតែ ២សប្តាហ៍ទៀតប៉ុណ្ណោះ ។

តារាដែលចូលសម្តែងក្នុងរឿង«មុនដំបូងគេសម្លាប់ឪពុកខ្ញុំ» របស់អ្នកស្រី អេនជេលីណា ជូលី បានបន្តទៀតថាដែលការសង្គ្រោះគឺមានតែវះកាត់ដូរកែវភ្នែកនិងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ1800$ តែគាត់មិនមានលទ្ធភាពទេ..ថ្ងៃនេះម្ដាយនិងទារិកានេះបានត្រលប់ទៅភ្នំពេញវិញហើយ សូមសប្បុរសជនទាំងអស់មេត្តារួមគ្នាជួយសង្រ្គោះទារិកាកំសត់នេះអោយមើលឃើញពិភពលោកនេះផង ដោយក្ដីរាប់អាន សាវិន ហ្វីលីព , ស្ថាបនិកមូលនិធិកុមារសាវិនកម្ពុជា ។






ប្រភព ៖ khmer-plus.com

ឡូយម្ល៉េះ..! ក្មេងប្រុសដែលល្បីថា សង្ហាតាំងពីក្មេង ឥឡូវល្បីកក្រើកដល់ថៃទៀត!

ភ្នំពេញ៖ គ្រាន់តែរូបភាព ដែលត្រូវបានគេលួចថតជាប់មួយសន្លឹក របស់ក្មេងប្រុសម្នាក់ ធ្វើឱ្យមនុស្សជាច្រើនមានភាពរំជើបរំជួល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសម្រស់ស្រស់សង្ហារបស់គេ។ ជាពិសេសគឺអ្នកលេងហ្វេសប៊ុកនារីៗ សរសើរមិនដាច់ពីមាត់ថា ជាក្មេងប្រុសរូបស្អាតដាច់គេ ថែមទាំងមានអ្នកខ្លះនិយាយលេងថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ហើយពួកគេក៏នាំគ្នា ចុច Like Comment និង Share យ៉ាងច្រើនសន្ធឹកសន្ធាប់ ពេញបណ្តាញសង្គម។

ជាក់ស្តែងពេលនេះរូបថតមួយសន្លឹក របស់ក្មេងប្រុសដែលមានមុខមាត់ដូចតារារូបនេះ បានល្បីកក្រើកទៅដល់ទំព័រហ្វេសប៊ុកថៃមួយ មានឈ្មោះថា Thailand Cute Boy។ ភ្លាមៗនោះ គ្រាន់តែរូបថតក្មេងប្រុសរូបសង្ហាបានបង្ហោះចូលភ្លាម មានអ្នកលេងហ្វេសប៊ុកថៃ ជាច្រើននាក់បាននាំគ្នាចូលមក Like Comment និង Share យ៉ាងច្រើន មិនដែលធ្លាប់មានពីមុនមក នៅក្នុងផេកមួយនេះ។

ភាគច្រើនពួកគេបាននិយាយថា ក្មេងប្រុសរូបនោះ នៅក្មេងសោះតែស្រស់សង្ហាខ្លាំងណាស់ ចុះទម្រាំតែធំពេញកម្លោះ មិនដឹងជាសង្ហាយ៉ាងណាទេ។ រីឯ អ្នកខ្លះថានិយាយលេងថា នឹងសុំដូរសាលាមករៀន ជាមួយក្មេងប្រុសម្នាក់នេះដែរហើយ បើស្អាតតាំងពីតូចបែបនេះ ញ៉ាំអ្វីហេតុអ្វីបានគួរឱ្យស្រឡាញ់ថ្នាក់ហ្នឹង។ ចំណែកឯអ្នកខ្លះទៀតថា ធំឱ្យលឿនៗមក សុំស្រឡាញ់ផង...៕



គួរបញ្ជាក់ឱ្យដឹងផងដែរថា សិស្សប្រុសម្នាក់នេះត្រូវបានគេស្គាល់យ៉ាងច្បាស់ថា បច្ចុប្បន្នគេកំពុងរៀននៅក្នុងសាលាឯកជន អន្តរទ្វីបអាមេរិកកាំង (American Intercorn School ) ឬដែលហៅកាត់ថា AIS។ រូបថតរបស់គេ ត្រូវអ្នកប្រមាញ់រូបថតម្នាក់ ថតជាប់ពេលដែលគេកំពុងតែអង្គុយនៅក្នុងកម្មវិធីមួយ ដែលបានរៀបចំឡើងដោយ សាលារៀន AIS ផ្ទាល់តែម្តង សី្តពីវិន័យ និងសីលធម៌ ជូនទៅដល់សិស្សានុសិស្សថ្នាក់ទី៥ និងថ្នាក់ទី៦។

ម្យ៉ាងទៀតគួរឱ្យកត់សម្គាល់ដែរថា នេះដូចជាលើកទី១ហើយដែលក្មេងប្រុសមានមុខមាត់ស្អាតសង្ហា នៅក្នុងប្រទេសយើងល្បីទៅដល់ស្រុកថៃ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកថៃមួយចំនួនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអ្នកខ្លះមិនចង់ជឿផងថា ក្មេងប្រុសរូបសង្ហានេះគឺរស់នៅក្នុងប្រទេសកម្ពុជាយើង៕

ចុះប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាខ្លះដែរ?




ប្រភព ៖ khmerload.com

Saturday, November 5, 2016

ពិតជាគួរឲ្យអាណិតណាស់ ប្រពន្ធកំពុងបញ្ចុកបាយ កីឡាករសេន ប៊ុនថេន កំពុងរបួសដៃ នៅមន្ទីរពេទ្យ​ សូមបងប្អូនអ្នកគាំទ្រជួយគាត់ផង កុំគាំទ្រតែលើរេញ

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកីឡាករសេន ប៊ុនថេន បានរងរបួសដៃ ហើយបានសង្គ្រោះបន្ទាន់នៅពេទ្យរុស្សី បន្ទាប់ពីចប់ប្រកួតជាមួយថៃ។ តាមពិតគាត់របួសដៃតាំងពីដើមទឹកទីប្រាំមកម្លេះ តែគាត់ខំវាយមិនឲ្យដៃគូដឹងទេ។
 យោងតាមផុសរបស់ផេក Kun Khmer World បានសរសេរបង្ហាញថា៖ ចប់ប្រកួតជាមួយថៃ សេន ប៊ុនថេន របួសដៃ ឥលូវកំពុងសង្គ្រោះបន្ទាន់នៅពេទ្យរុស្សី! តាមពិតគាត់ របួសដៃតាំងពីដេីមទឹកប្រាំ ខំវ៉ៃមិនអោយដៃគូរដឹងទេ! ពិតជាអានិតអ្នកប្រដាល់គុនខ្មែរយើងណាស់ បើឈ្នះ រឺ ចាញ់ ត្រឹមរបួសតិចតួច មិនអីទេ តែបើរបួសធ្ងន់វិញ គឺមានតែយកលុយដែលប្រឹងប្រកួតបាន មកចេញថ្លៃព្យាបាលខ្លួនឯង ពុំមានទូរទស្សន៍ណាមកចេញថ្លៃព្យាបាលអោយទេ!
សង្ឃឹមថាមានសប្បុរសជនជួយឧបត្ថមថ្លៃព្យាបាលគាត់ខ្លះ អរគុណទុកជាមុន។

ហើយនៅពេលថ្មីៗនេះមានដែរ គឺមានរូបថតមួយសន្លឹកទៀត ដែលបង្ហាញសកម្មភាពភរិយារបស់ កីឡាករសេន ប៊ុនថេន អង្គុយបញ្ចុកបាយស្វាមីរបស់គាត់ ដែលកំពុងរបួសដៃ នៅមន្ទីរពេទ្យ សូមបងប្អូនអ្នកគាំទ្រជួយគាត់ផង កុំគាំទ្រតែលើរេញ ព្រោះគាត់ត្រូវការបងប្អូនលើកទឹកចិត្ត និងឧបត្ថម្ភថវិកា៕




ប្រភព ៖ komsan.khmer-note.com

Friday, November 4, 2016

ដោយសារហាងគុយទាវ មិនអោយធ្វើរោងបុណ្យសព នៅមុខហាងគេរកស៊ី ទើបសម្រេចចិត្តធ្វើរោងមុខហាងចនច័ន្ទលក្ខិណា

រឿងរ៉ាវថ្មីមួយទៀតដែលគេចែកចាយតគ្នាពេញបណ្តាញសង្គម Facebook ដោយសារតែ មានបុណ្យសពមួយដែលផ្ទះសពនៅជាន់លើ ហើយសង់រោងនៅខាងក្រោម ដោយសុំអ្នកជិតខាង ដើម្បីទទួលភ្ញៀវនិងញាតិជិតឆ្ងាយ ដែលមកចូលរួមបុណ្យសព។ ប៉ុន្តែអ្វីដែលម្ចាស់បុណ្យ ហួសចិត្តនោះគឺ ពួកគាត់មិនអាចសុំម្ចាស់ហាងគុយទាវមួយកន្លែងនៅម្តុំសាលាសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម ដើម្បីសង់រោងបានទេ ដោយគេមិនអោយគាត់សងរោងជាដាច់ខាត ព្រោះរំខានការរកស៊ី របស់គេ។

  ក្នុងនោះដែរ ម្ចាស់បុណ្យ ក៍បានធ្វើរោងនៅមុខហាងកែសម្ផស្សរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងជើងចាស់មួយរូប វិញដោយគាត់មិនបានហាមឃាត់ម្ចាស់បុណ្យនោះឡើយ ព្រោះថា បុណ្យសព មិនអាចខកខាន បាននោះទេ។ ហើយអ្នកនាង ចន ច័ន្ទលក្ខិណា ក៍បានរៀបរាប់នៅលើ Facebook ខ្លួនថា៖ “ហុឹមខ្ញុំសូមចូលរួមសោកស្តាយផង មើលទៅមីងស្លូតណាស់ !!! ឃើញមានរឿងផុស Facebook 2ថ្ងៃហើយ ខ្ញុំក៏មិនដឹងត្រូវនិយាយយ៉ាងម៉េចដែរ មានតែពួកយើងនាំគ្នាស្ងប់ស្ងាត់ទៅ ខ្ជិលមាត់ខ្ជិលកអីដើម្បីអោយវិញាណក្ខ័នអ្នកស្លាប់គាត់ទៅអោយបានស្ងប់ចិត្ត កុំអោយគាត់វិលវល់អី !!!”



 ទោះជាយ៉ាងណាក្តីករណីមួយនេះ ម្ចាស់ហាងគុយទាវមួយនោះ មិនមានការបកស្រាយអ្វីឡើយ ប៉ុន្តែគេសង្កេតឃើញថា មានមហាជនជាច្រើន នាំគ្នារិះគន់ ចំពោះម្ចាស់ហាងគុយទាវនោះខ្លាំង ដែលមិនចេះអនុគ្រោះដល់អ្នកជិតខាង។ តើប្រិយមិត្តយល់យ៉ាងណាដែរ?


ប្រភព ៖ komsan.khmer-note.com

ឃាតករ​នេះ ពិត​ជា​​សាហាវ និងឃោរ​ឃៅ​ណាស់...

ខេត្តកំពត​ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​​កើតឡើង​ កាល​ពី​វេលា​ម៉ោង០​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​​វិ​ច្ឆិ​កា ​​២០១៦ ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុ​រសម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ដោយត្រូវ​ឃាតករ​សម្លាប់​រុំ​សព​ជា​ច្រើន​ជាន់​ ហើយ​ដឹក​មក​ទំលាក់​ចោល​នៅ​ក្បែរ​ស្ពាន​មួយ​ឈ្មោះ «ស្ពាន​អូ​ក្រសារ» ស្ថិតលើ​ផ្លូវជាតិ​លេខ​៣ ​ក្នុងភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹក​ឈូ ខេត្តកំពត​ ។

សមត្ថកិច្ច​​​បានឱ្យ​​ដឹងថា សាកសព​មាន​ភិនភាគ​ដូច​ខាងក្រោម​ គឺភេទ​ប្រុស មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ សម្បុរ​សណ្តែកបាយ ស្លៀកខោ​លី​អូ​ ពណ៌​ឈាម​ជ្រូក ពាក់​អាវយឺត​បង្កង់ ពណ៌​ខ្មៅ​លាយ​ក្រហម ​ដែល​ស្លាប់​រយៈពេល​៤ ទៅ​៥​ថ្ងៃ​ហើយ​ ។

បច្ចុប្បន្ន ​សមត្ថកិច្ចកំពុងធ្វើ​កោសល្យ​វិច័យនិងស៊ើបអង្កេត​យ៉ាងក្តៅគគុក ​ដើម្បីរកពី​អត្តសញ្ញាណ​​ជនរងគ្រោះ ។












ប្រភព ៖ khmerload.com