តារាចម្រៀងដែលមានឈ្មោះល្បីល្បាញ ដោយសារបទ ដើម្បីអ្វីទៅអូន និងបទមនោសញ្ជេតនាជាច្រើនបទទៀត បានសរសេរនៅលើបណ្តាញសង្គមរបស់ហ្វេសបុករបស់លោកថា ភរិយារបស់លោកបានខ្សឹបប្រាប់លោកថា នឹងរៀបការប្រពន្ធថ្មីឲ្យលោកម្នាក់ទៀត ធ្វើឲ្យលោកសាពូន មីដាដា មានចិត្តត្រេតអរ តែការពិតគាត់រៀបការឲ្យមែន គឺរៀបការជាមួយអ្នកនាង សឿ សុធារ៉ា ដដែល ដោយសារតែជាគម្រប់ខួបអាពាហ៍ពិពាហ៍7ឆ្នាំរបស់ពួកគាត់ ហើយគាត់បានសរសេរថា ដើម្បីអោយកូនស្រីបានហូបការឪពុកម្តាយផង។ ការបង្ហោះរបស់លោកសាពូន មីដាដា ក៏មានមិត្តភក្តិ បងប្អូនចូលរួម Comment ជូនពរជាច្រើនផងដែរ។
ខាងក្រោមនេះជាសម្រង់ការសរសររបស់លោក សូមបងប្អូនអានទាំងអស់គ្នា៖ ឧត្តមភរិយាខ្ញុំខ្សឹបប្រាប់ខ្ញុំថា បងអ្ហា!អូននឹងរៀបការប្រពន្ធថ្មីម្នាក់ទៀតអោយបង ខ្ញុំឯណ្ណេះខំតែអរអើយអរ មែន ពិតជារៀបការអោយមែន គឺរៀបការជាមួយគាត់ដដែល គម្រប់ខួបអាពាហ៍ពិពាហ៍7ឆ្នាំថ្ងៃទី12.2009>12.2016 ដើម្បីអោយកូនស្រីបានហូបការឪពុកម្តាយផង ….៕
ប្រភព ៖ komsan.khmer-note.com
EmoticonEmoticon