នៅលើពិភពលោកយើងនេះ មានស្រ្តីជាច្រើនបានស្លាប់ដោយតែសារជម្ងឺមហារីក, ការស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យដឹងថា ជម្ងឺមហារីកសុដន់ត្រូវបានរារាំងដោយរបបអាហារមួយចំនួន ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយជម្ងឺមហារីកសុដន់បាន។
នេះបើយោងតាមអ្នកស្រី Cheryl L, លោកវេជ្ជបណ្ឌិត ផ្នែកថ្នាំបង្ការនៅឯសកលវិទ្យាល័យកាលីហ្វញ៉ា, ទីក្រុង San Diego, និងសាលាវេជ្ជសាស្ត្របានបញ្ជាក់ថា "ស្រ្តីម្នាក់អាចកាត់បន្ថយហានិភ័យនៃជម្ងឺមហារីករបស់នាងបាន ២ ភាគ ៣ ជាមួយអាហាររូបត្ថម្ភល្អ និងការគ្រប់គ្រងទម្ងន់ឱ្យមានតុល្យភាព”។
ទោះបីជាការរកឃើញរោគសញ្ញាដំបូង និងវេជ្ជសាស្ត្រការពិនិត្យជម្ងឺឱ្យបានទៀតទាត់ គឺមានសារៈសំខាន់សម្រាប់លទ្ធផលដើម្បីទទួលបានការព្យាបាលជោគជ័យ។ ការបន្ថែមរបបអាហាររបស់អ្នកជាមួយនឹងអាហារដែលបានរៀបចំសម្រាប់ ប្រយុទ្ធប្រឆាំងការចាប់ផ្ដើមនៃជម្ងឺមហារីកដ៏សាហាវនេះ។
អាហារខាងក្រោមនេះ ត្រូវបានគេរកឃើញថាមានប្រយោជន៍សម្រាប់ការការពារការកើតជម្ងឺមហារីកសុដន់បាន។
១. ប្រេងអូលីវ
យោងតាមការស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅក្នុងការសែត JAMA Internal Mediacine បានឱ្យដឹងថា ការបន្តែមប្រេងអូលីវនៅក្នុងរបបអាហារ ពិតជាអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជម្ងឺមហារីកសុដន់បាន ៦២% ផងដែរ។ ការរួមបញ្ចូលប្រេងអូលីវធ្វើឱ្យមានភាពប្រសើរឡើងនូវការរំលាយអាហារ និងការពារការចាប់ផ្ដើមនៃជម្ងឺសាហាវនេះ។
២. ត្រី
ជាប្រភេទអាហារល្អនៅលើពិភពលោក ជាពិសេសចំពោះត្រីដែលមានកម្រិតខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពជាក់លាក់ក្នុងការកាត់បន្ថយហានិភ័យ នៃជម្ងឺមហារីកសុដន់ នៅក្នុងការសិក្សាថ្មីមួយនេះ។ ការទំលាប់បរិភោគនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺជាការល្អជួយក្នុងការកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់ដល់ទៅ ២០%។
៣. កាហ្វេ
ការទទួលទានកាហ្វេ ២ កែវក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់ ៥០% បើយោងតាមការសិក្សាស្រាវជ្រាវដោយជម្ងឺមហារីកសុដន់ថ្មីនេះ។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា ការទទួលទានកាហ្វេអាចរារាំងដល់ការកើតឡើងសាច់ដុំមហារីកបានរួចទៅហើយ។ ចំពោះស្ត្រីដែលទទួលការព្យាបាលដោយប្រើថ្នាំ Tamoxifen, ការព្យាបាលដោយប្រើអ័រម៉ូនដែលជាថ្នាំដែលល្អបំផុត ចំពោះស្រ្តីណាដែលមិនទាន់អស់រដូវ ហើយជាធម្មតាត្រូវការរយៈពេល ៥ ឆ្នាំ ឬយូរជាងនេះ បន្ទាប់ពីការព្យាបាលជម្ងឺមហារីកសុដន់។
៤. សណ្ដែកស្ងួត
សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមនៅក្នុងសណ្ដែកស្ងួតបានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍ចំពោះ ការកាត់បន្ថយអត្រាកើតឡើងខ្ពស់នៃជម្ងឺមហារីកសុដន់។ យោងតាមការស្រាវជ្រាវនេះ ការទទួលទានសណ្ដែកស្ងួតនៃជាតិសរសៃ ១០ ក្រាមជាប្រចាំថ្ងៃ បានជួយកាត់បន្ថយហានិភ័យជម្ងឺមហារីកសុដន់ ៧%។ លើសពីនេះទៅទៀត លក្ខណៈសម្បត្តិប្រឆាំងរោគមហារីកក៏មាននៅក្នុង បន្លែក្រៀម, សណ្ដែកបារាំង, ស្រូវសាឡីផងដែរ។
៥. ផ្លែវ៉លណាត់ (Walnut)
យោងតាមការសិក្សាថ្មីនេះ ការបរិភោគផ្លែឈើនេះ ក៏បានជួយដល់ការរារាំងការអភិវឌ្ឍនៃជម្ងឺមហារីកសុដន់បានដែរ។ វាជាសារធាតុគីមីដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣ សារធាតុប្រឆាំងអុកស៊ីតកម្ម, វីតាមីន E, មេឡានីន ជួយដល់ការករកើតជម្ងឺមហារីកក្នុងកម្រិតមួយយឺតបំផុត។ ការបរិភោគផ្លែវ៉លណាត់ ៥០ ក្រាមក្នុងមួួយថ្ងៃ អ្នកនឹងបានផ្ដល់ឱ្យរាងកាយរបស់អ្នកជាមួយធាតុប្រឆាំងគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការអភិវឌ្ឍនៃជម្ងឺហារីកសុដន់នេះ៕
ប្រភព ៖ news.camlocation.com
EmoticonEmoticon