loading...

Thursday, November 17, 2016

ដាច់​ខាត​មិន​ត្រូវ​ញ៉ាំ​ខ្ទឹម​ស ប្រសិនបើ​អ្នក​មាន​រោគ​សញ្ញា ៣ យ៉ាង


ខ្ទឹម​សក៏​ជា​គ្រឿង​ទេស​មួយ​ប្រភេទ​ដែល​គេ​ប្រើ​​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បន្ថែម​ទៅ​លើ​រស់​ជាតិ​អាហារ​ឱ្យ​កាន់តែ​ឆ្ងាញ់។ ខ្ទឹម​សត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ច្រើន​មុខ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយអ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់ ប្រសិន​បើ​អ្នក​ប្រើ​មិន​ត្រូវ​ទៅ​តាម​កាលៈ​ទេសៈ។

នៅ​ពេល​មាន​ជំងឺ​រាគរួស
នៅ​ពេល​ដែល​អ្នក​មាន​ជំងឺ​រាគ​រួស បាក់តេរី​​ជា​ច្រើន​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ពោះ​វៀន។ ដូច្នេះ​មិន​គួរ​បរិភោគ​ខ្ទឹម​ស​ទៅ​ឆៅ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​របួស​ពោះ​វៀន ការ​កក​ស្ទះ​ដំណើរ​ការ​រំលាយ​អាហារ ឈឺ​ពោះ និង​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ធ្វើ​ការ​រំលាយ។

នៅពេល​ដែល​សុខភាព​ទន់​ខ្សោយ
បើ​យោង​តាម​បទ​ពិសោធន៍​ ការ​បរិភោគ​ខ្ទឹម​ស​កាន់តែ​ច្រើន​ ធ្វើ​ឱ្យ​ឧស្ម័ន​កើន​ឡើង និង​ស៊ី​ឈាម។ ខ្ទឹម​ស​មាន​ជាតិ ហឺរ ក្តៅ ឧស្ម័ន​ពុល ... ដែល​អ្នក​មាន​រាង​កាយ​ទន់​ខ្សោយ មិន​គួរ​ប៉ះពាល់​ខ្ទឹម​ស​នោះ​ទេ។ យក​ល្អ​ចំពោះអ្នក​ដែល​មាន​សភាព​បែប​នេះ​គួរ​តែ​ជៀស​វាង​ល្អ​ជាង។

មាន​បញ្ហា​ថ្លើម
អ្នក​ជំងឺ​ដែល​មាន​បញ្ហា​រលាក​ថ្លើម ការ​ប្រើប្រាស់​ខ្ទឹម​មិន​ត្រឹម​តែគ្នា​ប្រសិទ្ធិភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ​សមាសភាគ​មួយ​ចំនួន​នៃ​ខ្ទឹម​ស​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ក្រពះ រលោក​ពោះវៀន រារាំង​ដល់​ការ​រំលាយ​អាហារ​របស់​ក្រពះ បណ្តោល​ឱ្យ​អ្នក​មាន​ជំងឺ​ថ្លើម​ឆាប់​រអើម។ លើស​ពី​នេះ​ទៅ​ទៀត​សមាសភាគ​នៃ​ខ្ទឹមស​​ជាអ្នក​កាត់បន្ថយ​ឈាមក្រ​ហម អាច​នាំ​ឱ្យ​មាន​ភាព​ស្លេក​ស្លាំង រាំង​ស្ទះ​ដល់​ការ​ព្យាបាល​នៃ​ជំងឺ​ថ្លើម៕

ប្រភព ៖ news.camlocation.com

This Is The Newest Post


EmoticonEmoticon