loading...
Showing posts with label កីឡា. Show all posts
Showing posts with label កីឡា. Show all posts

Wednesday, November 9, 2016

Pacquiao៖ ទម្រាំមានថ្ងៃនេះ ធ្លាប់ដាច់បាយ ដេកតាមចិញ្ចើមផ្លូវ រស់នៅក្នុងក្រដាសឡាំង

កំពូលអ្នកប្រដាល់ Manny Pacquiao ទើបតែឈ្នះការប្រកួតជាមួយ Jessie Vargas បានលើកឡើងពីខ្សែជីវិតរបស់គាត់ ដែលធ្លាប់ឆ្លងកាត់ការលំបាករាប់មិនអស់ ទម្រាំមកដល់ថ្ងៃនេះ។

ខ្ញុំសង់ផ្ទះ ១០០០ខ្នងជូនអ្នកក្រីក្រ ដោយសារខ្ញុំធ្លាប់យល់ពីអារម្មណ៍នេះ

លោក Manny Pacquiao បានរំលឹកថា «ខ្ញុំយល់ពីអារម្មណ៍ដែលគ្មានផ្ទះសម្បែងរស់នៅ ព្រោះខ្ញុំកើតចេញមកពីគ្រួសារដែលក្រលំបាកបំផុត គ្មានផ្ទះសម្បែងរស់នៅត្រឹមត្រូវនោះទេ គឺមានរស់នៅក្នុងផ្ទះធ្វើឡើងពីក្រដាសឡាំង ហើយពេលខ្លះក៏ដេកតាមចិញ្ចើមផ្លូវទៀត»។

ថ្ងៃខ្លះ លោកក៏គ្មានអាហារបរិភោគ បានត្រឹមតែផឹកទឹក ដើម្បីរស់ ហើយលោកត្រូវបង្ខំចិត្តឈប់រៀននៅអាយុ ១០ឆ្នាំ និងចាកចេញពីផ្ទះនៅអាយុ ១៥ឆ្នាំ ដើម្បីស្វែងរកការងារអាជីពជាអ្នកប្រដាល់។

ដំណែងជើងឯក ៨ជំនាន់ហាក់បីដូចជាគ្មានន័យសម្រាប់លោកនោះទេ វាគ្រាន់តែជាប្រវត្តិសាស្រ្តមួយប៉ុណ្ណោះ អ្វីដែលធ្វើឲ្យលោកសប្បាយចិត្ត គឺជួយដល់អ្នកទន់ខ្សោយ និងងាយរងគ្រោះ។

អ្វីដែលលោក Pacquiao លើកឡើងជាចុងក្រោយគឺ ខ្ញុំស្អប់ភាពក្រីក្រ តែមិនមែនស្អប់អ្នកក្រនោះទេ ខ្ញុំយល់ពីអារម្មណ៍របស់អ្នកក្រ យល់ពីការអភិវឌ្ឍន៍ និងទទួលស្គាល់ពីតម្លៃជីវិតពិត៕





ប្រភព ៖ postnews.media

Sunday, November 6, 2016

Pacquiao ដណ្តើមបានខ្សែក្រវ៉ាត់ WBO ក្រោយពីឈ្នះ Jessie Vargas ដោយពិន្ទុឯកច្ឆន្ទ ខណៈ Floyd មកអង្គុយទស្សនាការប្រកួតផ្ទាល់

អាមេរិក៖ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍កាលពីអំឡុងខែមេសាកន្លងទៅ Pacquiao បានឡើងសង្វៀនប្រកួតជាថ្មីម្តងទៀត ដោយកាលពីប៉ុន្មានម៉ោងមុននេះ បានប្រកួតឈ្នះ ដណ្តើមខ្សែក្រវ៉ាត់ WBO Welterweight ពីកីឡាករប្រដាល់សញ្ជាតិអាមេរិក Jessie Vargas ក្នុងលទ្ធផលពិន្ទុជាឯកច្ឆន្ទ ក្រោយចប់ទឹកទី១២ ។

អស់រយៈពេល៧ឆ្នាំហើយ ដែល Pacquiao ខកខានផ្តួលដៃគូប្រកួតឲ្យសន្លប់ក្នុងទឹក ពោល៧ឆ្នាំមកនេះ គឺសុទ្ធតែឈ្នះដោយពិន្ទុទាំងអស់។ តែយ៉ាងណាក៏ដោយ ជ័យជំនះកាលពីប៉ុន្មានម៉ោងមុននេះ បានធ្វើឲ្យកីឡាករប្រដាល់វ័យ៣៨ឆ្នាំរូបនេះ ក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់១១សម័យ ក្នុងអាជីពរបស់គាត់។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះក៏មានការបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់អ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather ផងដែរ ដោយអ្នកប្រដាល់រូបនេះ បានមកអង្គុយមើល Pacquiao ប្រកួត។


 ថ្លែងប្រាប់ពិធីករក្រោយបញ្ចប់ការប្រកួត Pacquiao បានឲ្យដឹងថា «ខ្ញុំពិតជារីករាយជាមួយនឹងការប្រកួតមួយនេះ។ ខ្ញុំមានថាមពលពេញខ្លួន ខ្ញុំមានអារម្មណ៍ថាអស្ចារ្យនៅគ្រប់ទឹកទាំងអស់។ តែយ៉ាងណាមិញ ក៏សុំទោសចំពោះអ្នកគាំទ្រផងដែរ ដែលខ្ញុំមិនអាចផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកបាន» ។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា Pacquiao នឹងវិលត្រលប់មកសង្វៀនម្តងទៀតនៅឆ្នាំក្រោយក្នុងអំឡុងខែកញ្ញា ចំនែកឯដៃគូប្រកួតវិញ គឺម្ចាស់ជើងឯក WBO រូបនេះ នឹងទទួលស្វាគមន៍គ្រប់គ្នាមិនថានរណានោះទេ ក្នុងនោះពិធីករក៏បញ្ចេញឈ្មោះ Floyd ផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយ Pacquiao នៅតែរក្សាជំហទទួលប្រកួតជានិច្ច៕

ចុះប្រិយមិត្តវិញចង់ឃើញ Pacquiao ប្រកួតជាមួយ Floyd ម្តងទៀតទេ?   







ប្រភព ៖ khmerload.com

Saturday, November 5, 2016

ពិតជាគួរឲ្យអាណិតណាស់ ប្រពន្ធកំពុងបញ្ចុកបាយ កីឡាករសេន ប៊ុនថេន កំពុងរបួសដៃ នៅមន្ទីរពេទ្យ​ សូមបងប្អូនអ្នកគាំទ្រជួយគាត់ផង កុំគាំទ្រតែលើរេញ

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកីឡាករសេន ប៊ុនថេន បានរងរបួសដៃ ហើយបានសង្គ្រោះបន្ទាន់នៅពេទ្យរុស្សី បន្ទាប់ពីចប់ប្រកួតជាមួយថៃ។ តាមពិតគាត់របួសដៃតាំងពីដើមទឹកទីប្រាំមកម្លេះ តែគាត់ខំវាយមិនឲ្យដៃគូដឹងទេ។
 យោងតាមផុសរបស់ផេក Kun Khmer World បានសរសេរបង្ហាញថា៖ ចប់ប្រកួតជាមួយថៃ សេន ប៊ុនថេន របួសដៃ ឥលូវកំពុងសង្គ្រោះបន្ទាន់នៅពេទ្យរុស្សី! តាមពិតគាត់ របួសដៃតាំងពីដេីមទឹកប្រាំ ខំវ៉ៃមិនអោយដៃគូរដឹងទេ! ពិតជាអានិតអ្នកប្រដាល់គុនខ្មែរយើងណាស់ បើឈ្នះ រឺ ចាញ់ ត្រឹមរបួសតិចតួច មិនអីទេ តែបើរបួសធ្ងន់វិញ គឺមានតែយកលុយដែលប្រឹងប្រកួតបាន មកចេញថ្លៃព្យាបាលខ្លួនឯង ពុំមានទូរទស្សន៍ណាមកចេញថ្លៃព្យាបាលអោយទេ!
សង្ឃឹមថាមានសប្បុរសជនជួយឧបត្ថមថ្លៃព្យាបាលគាត់ខ្លះ អរគុណទុកជាមុន។

ហើយនៅពេលថ្មីៗនេះមានដែរ គឺមានរូបថតមួយសន្លឹកទៀត ដែលបង្ហាញសកម្មភាពភរិយារបស់ កីឡាករសេន ប៊ុនថេន អង្គុយបញ្ចុកបាយស្វាមីរបស់គាត់ ដែលកំពុងរបួសដៃ នៅមន្ទីរពេទ្យ សូមបងប្អូនអ្នកគាំទ្រជួយគាត់ផង កុំគាំទ្រតែលើរេញ ព្រោះគាត់ត្រូវការបងប្អូនលើកទឹកចិត្ត និងឧបត្ថម្ភថវិកា៕




ប្រភព ៖ komsan.khmer-note.com

Thursday, November 3, 2016

ហេតុតែគ្នាស្រឡាញ់វិស័យបាល់ទាត់ ខំធាក់កង់តាំងពីភ្នំជីសូរ ៣ម៉ោងកន្លះ មកធ្វើតេស្ត academy នៅមកដល់មជ្ឈបណ្ឌលបាល់ទាត់ទន្លេបាទី តែសយអី ចំថ្ងៃគេអត់ធ្វើតេស្ត

វិស័យកីឡាបាល់ទាត់បានផ្ទុះខ្លាំងកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគេសង្កេតឃើញមានការគំាទ្រខ្លាំងក្លានៅពេលដែលប្រកួតម្តងៗ ពោលគឺណែនៗស្តាតតែម្តង ហើយចំពោះថវិកាវិញគឺថ្នាក់ដឹកនាំបានឧបត្ថម្ភឥតឈប់ឈរផងដែរ។ ដោយមានភាពល្បីល្បាញដូចនេះហើយ ទើបធ្វើឲ្យយុវជនជំនាន់ក្រោយស្រឡាញ់វិស័យកីឡាបាល់ទាត់ណាស់ ជាក់ស្តែងដូចជាថ្មីៗនេះមានយុវជនម្នាក់ ដែលត្រូវបានអ្នកលេងហ្វេសបុកសម្តែងការអាណិតអាសូរដោយខំធាក់កង់តាំងពីភ្នំជីសូរ ៣ម៉ោងកន្លះ មកធ្វើតេស្ត academy នៅមកដល់មជ្ឈបណ្ឌលបាល់ទាត់ទន្លេបាទី តែសយអី ចំថ្ងៃគេអត់ធ្វើតេស្ត។

យោងតាមហ្វេសបុករបស់លោក Sou Yaty បានបង្ហោះថា “ហេតុតែគ្នាស្រលាញ់វិសយ័បាល់ទាត់ខ្លាំងខំជិះកង់ចេញមកតាំងពីភ្នំជីសូរម៉ោង7ព្រឹករហូតដល់ម៉ោង 10:30 ព្រឹកបានមកដល់មជ្ឈបណ្ឌលបាល់ទាត់ទន្លេបាទីដើម្បីមកធើ្វទេស academy….ប៉ុន្តែចំថ្ងៃដែលគេអត់ធ្វើទេស ប្អូនប្រុសពិតជាតស៊ូខ្លាំងណាស់ពួកបងសុំសសើរប្អូនដោយស្មោះ…ហើយពួកបងគ្មានអ្វីអោយប្អូនទេមានតែថវិការបន្តិចបន្តួចនឹងសំភារះខ្លះៗ…ទេជូនប្អនត្រលប់ទៅផ្ទះវិញណា…សូមអោយសំណាងល្អណា….”។

ជាចុងក្រោយសូមជូនពរឲ្យប្អូនបានធ្វើតេស្តជាប់ ដូចការខិតខំរបស់ប្អូន៕



ប្រភព ៖ komsan.khmer-note.com

Wednesday, November 2, 2016

Ronaldo ​​ជួប​​ក្មេង​ប្រុស​ ដែល​បាត់បង់​ស្មារតី​ ជា​ថ្មី​នៅ​ប៉ូឡូញ

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​បាន​ជួប​ជាមួយ​ក្មេង​ប្រុស​​ម្នាក់ ដែល​ធ្លាប់​ភ្លឹក​បាត់បង់​ស្មារតី​​ជា​ថ្មី​ម្ដង​ទៀត​ ​នៅ​ប្រទេស​ប៉ូឡូញ​ មុន​ការ​ប្រកួត​ UEFA Champions League ​​ទល់​នឹង​ក្រុម​ Legia Warsaw​ កាល​ពី​យប់​មិញ។
 Ronaldo (ឈុតខ្មៅ) ប្រកួត​យប់មិញ



កាល​ឆ្នាំ​២០១៣ ​កុមារា David Pawlaczyc ​សញ្ជាតិ​ប៉ូឡូញ​ ​បាន​​ជិះ​កង់​ដួល​ ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ភ្លឹក​បាត់បង់​ស្មារតី​៣​ខែ។ ដើម្បី​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ម្នាក់​នេះ​ ឪពុក​ម្ដាយ Pawlaczyc ​​បាន​នាំ​រូប​គេ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​មួយ។ ទោះ​ជា​យ៉ាង​ណា ​ក្មេង​ប្រុស​​រូប​នេះ មិន​ដឹង​ខ្លួន​ឡើយ។



ប៉ុន្តែ​​​ David Pawlaczyc ​ដែល​ជា​អ្នកគាំទ្រ​​ Ronaldo និង​គាំទ្រ​ក្រុម​ Real Madrid ​​បាន​ភ្ញាក់​ដឹង​ខ្លួន​ នៅ​ពេល​ដែល​រូប​គេ​ ត្រូវ​បាន​គេ​ដាក់​កាស​ឲ្យ​ស្ដាំ​​ការ​អត្ថាធិប្បាយ​របស់​ពិធី​ករ​បាល់ទាត់ អំឡុង​ពេល​​ដែល​ CR7 ​ស៊ុត​បញ្ចូល​ទី​​គ្រាប់​ទី​៣ ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ កាល​ប៉ះ​ស៊ុយអែត នៅ​ជម្រុះ​ World Cup។ ក្រោយ​ដឹង​ដំណឹង​នោះ​ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​អញ្ជើញ​ក្មេង​ប្រុស​ម្នាក់​នេះ​ ​ទៅ​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​ កាល​ខែ​មេសា ឆ្នាំ​២០១៤ ដើម្បី​ទស្សនា UEFA Champions League ពេល​ Real Madrid ប៉ះ​ក្រុម​ Borussia Dortmund។

 Ronaldo ជួប​ក្មេង​ប្រុស​ Pawlaczyc កាលឆ្នាំ២០១៤



ជា​ថ្មី​ម្ដង​ទៀត​ ក្មេង​ប្រុស​ Pawlaczyc​ ​បាន​ជួប​ Idol របស់​គេ​ Ronaldo ​នៅ​ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​រូប​គេ​បាន​​ធ្វើ​ដំណើរ​​តាម​រថយន្ត​ជាមួយ​ឪពុកម្ដាយ​រយៈពេល​៦​ម៉ោង​ ​​ដើម្បី​​បាន​ជួប​ Super Star ​របស់​ក្រុម​ស្ដេច​ស។ ​ចំណែក​ឯ​ CR7 ​ក៏​បាន​ថត​រូប​ជាមួយ​ក្រុម​គ្រួសារ​ក្មេង​ប្រុស​ម្នាក់​នេះ​​ទាំង​ទឹក​មុខ​ញញឹម និង​បាន​ចុះ​ហត្ថលេខា​លើ​អាវ​ឲ្យ​ផង​ដែរ៕
 Ronaldo ថត​ជាមួយ​គ្រួសារ​ក្មេង​ប្រុស​ Pawlaczyc កាល​ថ្ងៃ​អង្គារ


ប្រភព ៖news.sabay.com.kh

Tuesday, November 1, 2016

សូមអញ្ជើញទស្សនាវីដេអូ high live បាលទាត់រវាងក្រុម Southampton & Chelsea



សូមអញ្ជើញទស្សនាវីដេអូ high live បាលទាត់រវាងក្រុម Southampton & Chelsea
0

កីឡាករOlivier Giroud និងខ្សែបម្រើ Alexis Sanchezបានជួយក្រុមកាំភ្លើងធំផ្តួល Sunderland ៤-១(មានវិដេអូ)

 សប្បាយនិងរំភើបជាមួយការកម្សាន្តអនឡាញដែលមានតែនៅ www.w88live.com


ខ្សែប្រយុទ្ធ Olivier Giroud និងខ្សែបម្រើ Alexis Sanchez សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ដូចគ្នាកាលពីចុងសប្តាហ៍ថ្មីៗនេះ ក្នុងពេលក្រុម Arsenal ផ្តួល Sunderland ៤-១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្រុមកាំភ្លើងធំមួយនេះ គួរតែអាចបង្ហាញពីភាពខ្លាំងដល់ក្រុមម្ចាស់ជើងឯករបស់ប៊ុលហ្គារី។


 ចំណែកឯក្រុម Ludogorets​ ក្រោយពីចាញ់ PSG ៣-១
ក្នុងផ្ទះខ្លួនឯងក៏ទទួលបានលទ្ធផលស្មើជាមួយនឹងក្រុម Basel និងបានស៊ុតបាល់បញ្ចូលទី១៥គ្រាប់ក្នុងការប្រកួតជម្រុះ។ ប៉ុន្តែ បើទោះបីក្រុម Arsenal មិនអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួតនេះក៏ដោយ ប៉ុន្តែ ពួកគេនៅតែអាចឈ្នះកៅអីទៅវគ្គបន្ត ប្រសិនបើក្រុម PSG ដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម Basel ក្នុងការប្រកួតមួយគូផ្សេងទៀតក្នុងពូល A នេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕


សូមទស្សនាវិដេអូ Highlight រវាងក្រុមទាំងពីរ៖
 Arsenal 4-1 Sunderland



 Ludogorets vs PSG



ប្រភព ៖ cambosport.com