loading...

Wednesday, November 9, 2016

Pacquiao៖ ទម្រាំមានថ្ងៃនេះ ធ្លាប់ដាច់បាយ ដេកតាមចិញ្ចើមផ្លូវ រស់នៅក្នុងក្រដាសឡាំង

កំពូលអ្នកប្រដាល់ Manny Pacquiao ទើបតែឈ្នះការប្រកួតជាមួយ Jessie Vargas បានលើកឡើងពីខ្សែជីវិតរបស់គាត់ ដែលធ្លាប់ឆ្លងកាត់ការលំបាករាប់មិនអស់ ទម្រាំមកដល់ថ្ងៃនេះ។

ខ្ញុំសង់ផ្ទះ ១០០០ខ្នងជូនអ្នកក្រីក្រ ដោយសារខ្ញុំធ្លាប់យល់ពីអារម្មណ៍នេះ

លោក Manny Pacquiao បានរំលឹកថា «ខ្ញុំយល់ពីអារម្មណ៍ដែលគ្មានផ្ទះសម្បែងរស់នៅ ព្រោះខ្ញុំកើតចេញមកពីគ្រួសារដែលក្រលំបាកបំផុត គ្មានផ្ទះសម្បែងរស់នៅត្រឹមត្រូវនោះទេ គឺមានរស់នៅក្នុងផ្ទះធ្វើឡើងពីក្រដាសឡាំង ហើយពេលខ្លះក៏ដេកតាមចិញ្ចើមផ្លូវទៀត»។

ថ្ងៃខ្លះ លោកក៏គ្មានអាហារបរិភោគ បានត្រឹមតែផឹកទឹក ដើម្បីរស់ ហើយលោកត្រូវបង្ខំចិត្តឈប់រៀននៅអាយុ ១០ឆ្នាំ និងចាកចេញពីផ្ទះនៅអាយុ ១៥ឆ្នាំ ដើម្បីស្វែងរកការងារអាជីពជាអ្នកប្រដាល់។

ដំណែងជើងឯក ៨ជំនាន់ហាក់បីដូចជាគ្មានន័យសម្រាប់លោកនោះទេ វាគ្រាន់តែជាប្រវត្តិសាស្រ្តមួយប៉ុណ្ណោះ អ្វីដែលធ្វើឲ្យលោកសប្បាយចិត្ត គឺជួយដល់អ្នកទន់ខ្សោយ និងងាយរងគ្រោះ។

អ្វីដែលលោក Pacquiao លើកឡើងជាចុងក្រោយគឺ ខ្ញុំស្អប់ភាពក្រីក្រ តែមិនមែនស្អប់អ្នកក្រនោះទេ ខ្ញុំយល់ពីអារម្មណ៍របស់អ្នកក្រ យល់ពីការអភិវឌ្ឍន៍ និងទទួលស្គាល់ពីតម្លៃជីវិតពិត៕





ប្រភព ៖ postnews.media


EmoticonEmoticon