loading...
Showing posts with label អន្តរជាតិ. Show all posts
Showing posts with label អន្តរជាតិ. Show all posts

Wednesday, November 9, 2016

Pacquiao៖ ទម្រាំមានថ្ងៃនេះ ធ្លាប់ដាច់បាយ ដេកតាមចិញ្ចើមផ្លូវ រស់នៅក្នុងក្រដាសឡាំង

កំពូលអ្នកប្រដាល់ Manny Pacquiao ទើបតែឈ្នះការប្រកួតជាមួយ Jessie Vargas បានលើកឡើងពីខ្សែជីវិតរបស់គាត់ ដែលធ្លាប់ឆ្លងកាត់ការលំបាករាប់មិនអស់ ទម្រាំមកដល់ថ្ងៃនេះ។

ខ្ញុំសង់ផ្ទះ ១០០០ខ្នងជូនអ្នកក្រីក្រ ដោយសារខ្ញុំធ្លាប់យល់ពីអារម្មណ៍នេះ

លោក Manny Pacquiao បានរំលឹកថា «ខ្ញុំយល់ពីអារម្មណ៍ដែលគ្មានផ្ទះសម្បែងរស់នៅ ព្រោះខ្ញុំកើតចេញមកពីគ្រួសារដែលក្រលំបាកបំផុត គ្មានផ្ទះសម្បែងរស់នៅត្រឹមត្រូវនោះទេ គឺមានរស់នៅក្នុងផ្ទះធ្វើឡើងពីក្រដាសឡាំង ហើយពេលខ្លះក៏ដេកតាមចិញ្ចើមផ្លូវទៀត»។

ថ្ងៃខ្លះ លោកក៏គ្មានអាហារបរិភោគ បានត្រឹមតែផឹកទឹក ដើម្បីរស់ ហើយលោកត្រូវបង្ខំចិត្តឈប់រៀននៅអាយុ ១០ឆ្នាំ និងចាកចេញពីផ្ទះនៅអាយុ ១៥ឆ្នាំ ដើម្បីស្វែងរកការងារអាជីពជាអ្នកប្រដាល់។

ដំណែងជើងឯក ៨ជំនាន់ហាក់បីដូចជាគ្មានន័យសម្រាប់លោកនោះទេ វាគ្រាន់តែជាប្រវត្តិសាស្រ្តមួយប៉ុណ្ណោះ អ្វីដែលធ្វើឲ្យលោកសប្បាយចិត្ត គឺជួយដល់អ្នកទន់ខ្សោយ និងងាយរងគ្រោះ។

អ្វីដែលលោក Pacquiao លើកឡើងជាចុងក្រោយគឺ ខ្ញុំស្អប់ភាពក្រីក្រ តែមិនមែនស្អប់អ្នកក្រនោះទេ ខ្ញុំយល់ពីអារម្មណ៍របស់អ្នកក្រ យល់ពីការអភិវឌ្ឍន៍ និងទទួលស្គាល់ពីតម្លៃជីវិតពិត៕





ប្រភព ៖ postnews.media

ក្មេងប្រុសអាយុ ៦ឆ្នាំ មានថ្ងាសរីកធំ ភ្នែកតូច ត្រូវបានគេគោរព ចាត់ទុកជាព្រះមកចាប់ជាតិ

ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌា អាយុ៦ម្នាក់ ត្រូវបានអ្នកស្រុកគោរពបូជា ចាត់ទុកថាជាព្រះមកចាប់ជាតិ ដោយសារតែគេកើតមកមានថ្ងាសរីកធំ ហើយមានភ្នែកតូច ដូចជាព្រះក្នុងសាសនាហិណ្ឌូ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល កាលពីថ្ងៃទី៨ ខែវិច្ឆិកា ២០១៦។

ក្មេងប្រុសនេះមានឈ្មោះថា Pranshu អាយុ៦ឆ្នាំ រស់នៅក្នុងទីក្រុង Jalandhar រដ្ឋ Punjab ប្រទេសឥណ្ឌា។ គេកើតមកដោយមានកាយសម្បទានមិនប្រក្រតី  មានជើងខ្លី ថ្ងាសរីកធំ ហើយភ្នែករបស់គេមានទំហំតូច។


 អ្នកស្រុកបានគោរពបូជារូបគេ ចាត់ទុកថាជាព្រះគនេស របស់សាសនាហិណ្ឌូ ជាព្រះដែលមានក្បាលដំរី ខ្លួនមនុស្ស។ ទ្រង់ជាព្រះនៃសំណាងល្អ ដែលតែងតែផ្តល់នូវភាពរុងរឿង សំណាងល្អ និងភាពជោគជ័យ។

ក្មេងតូចនេះត្រូវបានអ្នកស្រុកជាច្រើនគោរព  សូម្បីតែគ្រូបង្រៀនរបស់គេ ក៏លត់ជង្គង់គោរពរូបគេដែរ ហើយគេតែងតែជួបជាមួយនឹងហ្វូងមនុស្សជាច្រើននៅឯខាងក្រៅព្រះវិហារ ក្បែរភូមិរបស់គេ រៀងរាល់ថ្ងៃព្រហស្បតិ៍។

អ្នកស្រុកម្នាក់ឈ្មោះ Jaswinder បាននិយាយថា “គ្រប់គ្នាមកជួប ក្មេងប្រុស Pranshu នេះ ព្រោះពួកគេជឿថា គេជាព្រះមកចាប់ជាតិ ហើយឱនក្បាលគោរពគ្រប់គ្នា សូម្បីតែខ្ញុំក៏អីចឹងដែរ”។

សូម្បីតែឪពុករបស់ក្មេងប្រុសនេះ ក៏គោរពកូនដែរ ហើយថែមទាំងបាននិយាយថា រាងកាយរបស់កូនគាត់ពិតជាដូចអទិទេព គនេស ពិតមែន។ ឪពុកក្មេងតូចនិយាយថា គេប្រទានពរឲ្យមនុស្សគ្រប់គ្នា អ្នកស្រុកណាក៏ដោយឲ្យតែមកជួបគេ នឹងទទួលបានពរតាមក្តីបំណងពី Pranshu ។



 លោកបន្តថា កូនប្រុសរបស់លោកទៅសាលារៀនជារៀងរាល់ថ្ងៃ ហើយនៅពេលមនុស្សម្នាជួបគេ ពួកគេតែងតែយកផ្កាមកថ្វាយស្វាគមន៍ជានិច្ច។

ក្មេងប្រុស Pranshu បានទទួលយកតំណែងជាព្រះតំណាងឲ្យសាសនាមួយនេះ ហើយគេបាននិយាយថា "ខ្ញុំមានរូបរាងមើលទៅដូចជាព្រះគនេស ហើយមនុស្សគ្រប់គ្នាមិនទាំងស្គាល់ឈ្មោះពិតរបស់ខ្ញុំផង។ គ្រូបង្រៀនរបស់ខ្ញុំក៏គោរពខ្ញុំ ហើយមិត្តភក្តិរបស់ខ្ញុំក៏មិនមកលេងជាមួយខ្ញុំទាល់តែសោះ ព្រោះពួកគេជឿថា ខ្ញុំជាព្រះគនេស"។

រូបគេបន្តទៀតថា "ខ្ញុំសប្បាយចិត្តនៅពេលដែលមនុស្សគ្រប់គ្នាហៅខ្ញុំថា ព្រះគនេស វាធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្ត ហើយខ្ញុំក៏រីករាយជាមួយនឹងក្បាលធំ និងផ្ទៃមុខរបស់ខ្ញុំដែរ"





ប្រភព ៖ khmerload.com

ធ្លាក់ពស់ពិសមួយក្បាលពីធ្នើដាក់អីវ៉ាន់ ផ្អើលពេញយន្តហោះ បង្ខំចុះចតភ្លាមៗ (មានវីដេអូ)

ម៉ិចស៊ីកូ៖ សត្វពស់ពិសមួយក្បាល បានបង្កឲ្យមានការភ័យស្លន់ស្លោពេញយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ក្រោយពីវាបានធ្លាក់ពីធ្នើដាក់អីវ៉ាន់នៅខាងលើ កន្លែងអង្គុយរបស់អ្នកដំណើរ ខណៈពេលហោះហើរបានពាក់កណ្តាលផ្លូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញ។

អ្នកដំណើរជាច្រើនដែលមានភាពភ័យខ្លាចនៅលើយន្តហោះនោះ គឺកំពុងធ្វើដំណើរទៅកាន់ទីក្រុងម៉ិកស៊ីកូ ហើយពួកគេក៏បានថតវីដេអូសត្វពស់វែក ពណ៌បៃតង ដែលមានប្រវែងជាង ១ម៉ែត្រកន្លះ នេះផងដែរ។

ប្រភពព័ត៌មានឲ្យដឹងថា នៅពេលនោះមានសាស្រ្តាចារ្យសាកលវិទ្យាល័យម្នាក់ នៅលើយន្តហោះនោះដែរ ហើយគាត់បានប្រាប់ពីរបៀបដែលគាត់ជួយចាប់សត្វពស់មួយក្បាលនោះ ដោយប្រើភួយយកមកចាប់វា និងប្រើទស្សនាវដ្ដីយកមកបន្លប់វាទៀតផង។

 លោកសាស្រ្តាចារ្យ Indalecio Medina បានបង្ហោះវីដេអូរបស់លោក លើបណ្តាញសង្គម ដោយនិយាយបែបលេងសើចថា “ពស់ហោះ” បទពិសោធន៍តែមួយគ្មានពីរ នៅលើជើងហោះហើរ Aeromexico លេខ២៣១ ពីទីក្រុង Torreon ទៅទីក្រុងម៉ិចស៊ីកូ។ លោកបន្តថា “ខ្ញុំត្រូវតែចាប់វាដោយប្រើភួយមួយ ហើយថែមទាំងឲ្យវាមើលទស្សនាវដ្ដីលេងមួយសន្ទុះ”។

ហេតុការណ៍ដ៏តក់ស្លុតនេះ ត្រូវបានគេនិយាយថា វាបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ២ម៉ោងក្រោយពេលជើងហោះហើរ Aeromexico បានហោះហើរ ពីទីក្រុង Torreon ភាគខាងជើងរដ្ឋ Coahuila ទៅកាន់ទីក្រុងមួយទៀត នៅក្នុងប្រទេសម៉ិចស៊ីកូ។

ក្រោយមានហេតុការណ៍នេះកើតឡើង អ្នកបើកយន្តត្រូវបានគេរាយការណ៍ថា បានទទួលការអនុញ្ញាតឲ្យធ្វើការចុះចតជាបន្ទាន់ ដើម្បីក្រុមអ្នកជំនាញខាងសត្វធ្វើការត្រួតពិនិត្យ និងយកពស់មួយក្បាលនោះចេញពីលើយន្តហោះ។

ក្រោយកើតហេតុ មិនមានអ្នកដំណើរណាម្នាក់រងរបួសនោះទេ ហើយគេមិនដឹងទេថា តើសត្វពស់មួយក្បាលនោះអាចទៅនៅលើយន្តហោះនោះដោយរបៀបណា។ ទន្ទឹមនឹងនោះ ក៏មិនមានពាក្យណាមួយពីក្រុមហ៊ុនអាកាសចរណ៍នៅឡើយដែរ៕





ប្រភព ៖ khmerload.com

លោកយាយម្នាក់កើតបានកូនភ្លោះ តែគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានដឹងថានណាជាឳពុក

នារីម្នាក់ដែលមានឈ្មោះថា Kendra ក្រោយពេលរៀបការរួចនាងពុំមានកូននឹងគេឡើយ ។ ទោះបីជានាងខំរិះរកគ្រប់មធ្យោបាយជាមួយនឹងប្តីរបស់នាងក៏ដោយ តែសុទ្ធតែគ្មានបានការអ្វីទាំងអស់ គឺនាងនៅតែគ្មានផ្ទៃពោះគ្មានកូនដដែល។

ដោយសារតែអាណិតកូនពេក លោកយាយ Crystal  មានអាយុ 52 ឆ្នាំដែលជាម្តាយបានសុខចិត្តពពោះជំនួស ដោយយកមេជីវិតកូននិងកូនប្រសារមកចាក់បញ្ចូល។

ក៏ប៉ុន្តែនៅពេលដែលមានទម្ងន់នោះ រូបគាត់មិនមែនកូនតែម្នាក់ឡើយ តែគ្រូពេទ្យបានប្រាប់ថាគាត់មានកូនភ្លោះពីរនាក់ឯណោះ។

រហូតដល់ថ្ងៃសម្រាលម្តាយរបស់នាង  Kendra បានសន្លប់ជាច្រើនលើកច្រើនសារដោយសារតែសម្ពាធឈាមមានការកើនឡើងហើយណាមួយរូបគាត់ជាមនុស្សចាស់ទៅហើយ។

ទោះជាយ៉ាងណាក្រោយការជួយអន្តារគមន៏និងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញទើបធ្វើអោយរូបគាត់សម្រាលកូនរបស់ខ្លួនបានសម្រេច ដែលបានធ្វើអោយក្រុមគ្រួសារសប្បាយចិត្តយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូរបាយការណ៏ខាងក្រោម៖


ប្រភព ៖ khmerwonder.net

Monday, November 7, 2016

អីគេដល់ថ្នាក់ហ្នឹងផង ពិតឬមិនពិត? ពលករបំរើការងារតាមផ្ទះនៅស្រុកគេ ត្រូវគេបង្ខំអោយផឹកឈាមរដូវជាប់នឹងខោលីអូ

តាមការរៀបរាប់របស់បងប្រុស នី សាវុធ បានអោយដឹងថា ស្ត្រីម្នាក់ដែលគេស្គាល់ថាជាអ្នកបំរើការងារតាមផ្ទះនៅស្រុកគេ ត្រូវបានគេបង្ខំអោយផឹកឈាមរដូវដែលនៅជាប់នឹងខោលីអូ មើលទៅគួរអោយអាសូរ។
តែទោះជាយ៉ាងណាក្តី បងប្រុស នី សាវុធ មិនបានអោយដឹងទេថា ជនរងគ្រោះជាជនជាតិអ្វី ហើយទៅធ្វើការនៅប្រទេសណាឡើយ ខណៈដែលបងប្អូនមហាជនជាច្រើន បានឆ្លើយតបថា នេះមិនមែនជាជនជាតិខ្មែរឡើយ ប៉ុន្តែគេសូមដាស់តឿនដល់ បងប្អូនពលករទាំងអស់ សូមមេត្តាប្រុងប្រយត្ន័ ចំពោះករណីមួយនេះ៕

ប្រភព ៖ komsan.khmer-note.com

លឺសម្លេងឆ្កែព្រុះស្មានតែស្អី ពេលទៅមើល! លោកអើយសត្វអ្វីក៏ចម្លែកម្ល៉េះ?

បុរសម្នាក់មានឈ្មោះថា Jose Antonio Nievas នៅប្រទេសអាហ្សង់ទីនបានប្រទះឃើញវត្ថុចម្លែកមួយនៅក្បែរច្រាំងទន្លេនៅក្នុងដីភក់ក្នុងតំបន់ Carlos Spegazzini  ដែលបានធ្វើអោយគាត់រំភើបយ៉ាងខ្លាំងនៅក្នុងថ្ងៃបុណ្យណូអែល។

 សំបកសត្វដែលគេប៉ាន់ប្រមាណថា ជាសត្វពង្រូ

បើតាមសំដីរបស់ភរិយារបស់លោក Jose បានអោយដឹងថា នៅដែលពួកគាត់បានឃើញភ្លាមពួកគាត់បាននាំគ្នាអស់សំណើចហើយគិតថាវាគឺជាពងរបស់សត្វដាណូស័រ ដោយវាមានសំបកពណ៌ខ្មៅហើយកប់នៅក្នុងភក់មើលពុំយល់ ហើយក្រោយមកប្តីរបស់គាត់បានយកព័ត៌មាននេះទៅប្រាប់ស្ថានីយ៏ទូរទស្សន៏មួយពីការរកឃើញរបស់គាត់។ អម្បូរសត្វពង្រូលមួយនេះវាធ្លាប់រស់នៅក្នុងប្រទេសអាមេរិកខាងត្បូង ១០ លានឆ្នាំមកហើយ ។


 លោក Kramarz  ដែលជាអ្នកជំនាញមកពីសារៈមន្ទីរជាតិ Bernadino Rivadavia បានអោយដឹងថាសត្វដែលបុរសខាងលើបានរកឃើញនេះគឺវាទំនងជាសត្វចម្លែកដែលមានវាបានផុតពូជរាប់ពាន់ឆ្នាំមកហើយ ដែលជាធម្មតាគឺវាមានទម្ងន់ ១ តោនឯណោះ។ លោកក៏បានបន្តទៀតផងដែរថា ចំពោះសំបកសត្វពង្រូលដ៏កម្រខាងលើគឺវាមានអាយុកាលប្រហែលជា ១ម៉ឺនឆ្នាំមកហើយ។



ប្រភេទនៃសត្វពង្រូដែលវាមានទម្ងន់ ១ តោន ដែលបានផុតពូជ
ប្រែសម្រួលពី៖ Dailymail, Elite
ប្រភព ៖ khmerwonder.net

Sunday, November 6, 2016

ប្តីស្រវឹងខួបពេលសុរាចូលខ្លួន វាយ ទាត់ធាក់ រួចចាប់ប្រពន្ធអា.កសម្លាប់នៅចំពោះមុខកូនស្រី (មានវីដេអូ)


ប្រភពពីចិន ៖ ករណីជំលោះក្នុងគ្រួសារមួយតែងតែកើតជាញឹកញយមិនដាច់ ដោយលោកប្តីស្រវឹងខួប ធ្វើបាបប្រពន្ធស្ទើរមិនលួសថ្ងៃ នាំអោយអ្នកជិតខាងស្ទើរតែលែងរវល់ទៅហើយ។

ជំលោះកើតឡើងថ្ងៃនេះខ្លាំងខុសប្លែកពីធម្មតា អ្នកជិតខាងម្នាក់ខំចូលទៅជួយឃាត់ ប៉ុន្តែមិនបានសំរេច ដោយលោកប្តីចិត្តអប្រិយ តេរិច្ឆានបានទាញកូនកាំបិតមុខស្រួច ចាប់គ្រៀកប្រពន្ធជាប់ រួចអាបំពង់កផ្តាច់ បាញ់ឈាមដូចគេចាក់កជ្រូក ធ្វើអោយប្រពន្ធដួលទៅដីស្លាប់មួយរំពេច រីឯកូនស្រីបានត្រឹមយំរត់ទៅអោបសាកសពម្តាយ។





វីដេអូខាងក្រោមអាចប៉ះពាល់ដល់អារម្មណ៍លោកអ្នក សូមទស្សនាដោយប្រុងប្រយ័ត្ន

 ប្រភព ៖ khmer-plus.com