នារីម្នាក់ដែលមានឈ្មោះថា Kendra ក្រោយពេលរៀបការរួចនាងពុំមានកូននឹងគេឡើយ ។ ទោះបីជានាងខំរិះរកគ្រប់មធ្យោបាយជាមួយនឹងប្តីរបស់នាងក៏ដោយ តែសុទ្ធតែគ្មានបានការអ្វីទាំងអស់ គឺនាងនៅតែគ្មានផ្ទៃពោះគ្មានកូនដដែល។
ដោយសារតែអាណិតកូនពេក លោកយាយ Crystal មានអាយុ 52 ឆ្នាំដែលជាម្តាយបានសុខចិត្តពពោះជំនួស ដោយយកមេជីវិតកូននិងកូនប្រសារមកចាក់បញ្ចូល។
ក៏ប៉ុន្តែនៅពេលដែលមានទម្ងន់នោះ រូបគាត់មិនមែនកូនតែម្នាក់ឡើយ តែគ្រូពេទ្យបានប្រាប់ថាគាត់មានកូនភ្លោះពីរនាក់ឯណោះ។
ទោះជាយ៉ាងណាក្រោយការជួយអន្តារគមន៏និងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញទើបធ្វើអោយរូបគាត់សម្រាលកូនរបស់ខ្លួនបានសម្រេច ដែលបានធ្វើអោយក្រុមគ្រួសារសប្បាយចិត្តយ៉ាងខ្លាំង៕
សូមទស្សនាវីដេអូរបាយការណ៏ខាងក្រោម៖
ប្រភព ៖ khmerwonder.net
EmoticonEmoticon