ទឹកខ្ទឹមបារាំងត្រូវបានគេចាត់ទុកថា មានប្រសិទ្ធិភាពបំផុតក្នុងការព្យាបាលសក់ សក់ស្ងួត, បែកចុង, សក់ជ្រុះ, សក់មានជាតិប្រេងច្រើន...។
បើយោងតាមការស្រាវជ្រាវបានបង្ហាញថា អ្នកដែលប្រើទឹកខ្ទឹមរាំងរួមជាមួយនឹងគ្រឿងផ្សំធម្មជាតិផ្សេងទៀត សក់របស់ពួកគេនឹងប្រែមកធាតុដើមវិញក្នុងរយៈពេលតិចជាងមួយខែ ហើយសូម្បីតែបញ្ហាសក់ស្កូវមុនអាយុក៏អាចដោះស្រាយបានដែរ។
ដូច្នេះប្រសិនបើអ្នកមានបញ្ហាសក់ សូមប្រើទឹកខ្ទឹមបារាំងលាយជាមួយគ្រឿងផ្សំធម្មជាតិទាំង ៤ មុខខាងក្រោមនេះ៖
ប្រេងដូង
ប្រេងដូងលាយជាមួយនឹង ទឹកខ្ទឹមបារាំងមានប្រសិទ្ធិភាពបំផុតក្នុងការបណ្តុះសក់។ លាយទឹកខ្ទឹមបារាំងជាមួយនឹងនឹងប្រេងដូងឱ្យសព្វល្អ រួចអនុវត្តល្បាលនេះនៅលើស្បែកក្បាលរហូតដល់ចុងសក់។ បន្ទាប់មកទុកឱ្យបានមួយម៉ោង មុនពេលលាងសម្អាតចេញ។
ទឹកឃ្មុំ
ទឹកឃ្មុំក៏ជាគ្រឿងផ្សំដ៏មានឥទ្ធិពលជួយឱ្យសក់រឹងមាំ នៅពេលវាលាយជាមួយនឹងទឹកខ្ទឹមបារាំង។ ទឹកឃ្មុំជួយឱ្យសក់ភ្លឺរលោង ចំណែកឯទឹកខ្ទឹមរាំងជួយជំរុញកំណើនដល់សក់ល្អប្រសើរជាងមុន។
ប្រេងអូលីវ
ប្រេងអូលីវក៏មានប្រសិទ្ធិភាពដូចប្រេងដូងដែរ។ លាបប្រេងអូលីវទាំងសក់ និងស្បែកក្បាលរយៈពេល ១៥ នាទី ទើបលាបទឹកខ្ទឹមបារាំង។ ទុកឱ្យវាឱ្យស្ងួតដោយខ្លួនឯងចំនួន ១០ នាទីទៀត ទើបលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ និងសាប៊ូ។
ស្រាបៀរ
ស្រាបៀរមានការពេញនិយមខ្លាំងបំផុតក្នុងការប្រើប្រាស់ ដើម្បីលើកកម្ពស់ដល់បញ្ហាសក់។ លាងសម្អាតសក់របស់អ្នកជាមួយនឹងស្រាបៀរ ហើយបន្ទាប់មកម៉ាស្សាសក់ និងឬសសក់ជាមួយនឹងទឹកខ្ទឹមបារាំង៕
ប្រភព ៖ news.camlocation.com
EmoticonEmoticon