បើទោះបីជាបញ្ហានេះ អ្នកមិនហ៊ាននិយាយប្រាប់ដល់មិត្តភក្តិ ឬបងប្អូន តែវាជាបញ្ហាមួយដែលអ្នកត្រូវដឹង។ ពងបែកធម្មតាលើទ្វារមាសមិនគួរធ្វើឱ្យអ្នកភ័យខ្លាច ឬមានការខ្មាស់អៀនឡើយ។
ពងបែកលើទ្វារមាស ជាបញ្ហាមួយដែលអាចកើតឡើងចំពោះស្ត្រីគ្រប់រូប។ វាបណ្តាលមកពីការកកិត, រោមដុះក្នុងសាច់ និងភាពរាំងស្ទះនៃក្រពេញញើស។ ម្យ៉ាងវិញទៀត អ្នកគួរដឹងពីភាពខុសប្លែកគ្នារវាងជំងឺពងបែកឆ្លងតាមរយៈការរួមភេទ និងពងបែកលើបបេទ្វារមាសដោយមិនឆ្លងតាមរយៈការរួមភេទ។
ពងបែកធម្មតាមានលក្ខណៈដូចគ្នានឹងពងបែកផ្សេងទៀតដែរ មានឈាម ឬទឹក។ លើសពីនេះទៀត វាមានរាងមូល ឬពងក្រពើ ហើយទន់ៗពេលប៉ះវា។ បញ្ហានេះមិនគួរជារំខាន និងមិនបណ្តាលឱ្យរមាស់, រលាក ឬហើមឡើយ។ វាមានលក្ខណៈជាពងបែកធម្មតាប៉ុណ្ណោះ។
តើវាមានអាការៈឈឺចាប់ដែរទេ?
វាអាចកើតឡើងគ្រប់ទីកន្លែងលើបបេទ្វារមាស តែជាធម្មតា វាពិបាកនឹងមើលដឹង ទាល់តែមានការកកិតខ្លះកើតឡើង។ ហើយវាក៏គ្មានការឈឺចាប់ តែនៅពេលប៉ះវាផ្ទាល់ វាអាចមានការឈឺចាប់តិចតួច។ ប្រសិនបើអ្នកមិនស្ទាបប៉ះវាទេ វាមិនឈឺចាប់ឡើយ។
វិធីព្យាបាល
ដេកត្រាំខ្លួនក្នុងទឹកក្តៅឧណ្ឌៗ។ នៅពេលដេកត្រាំក្នុងទឹក ពងបែកនឹងផ្ទុះបែកតាមធម្មជាតិ ដោយគ្មានការឈឺចាប់។ កុំព្យាយាមបំបែកវាដោយខ្លួនឯង ព្រោះវិធីនេះធ្វើឱ្យអ្នកងាយនឹងឆ្លងមេរោគ។ ទុកវាឱ្យផ្ទុះបែកតាមវិធីធម្មជាតិ និងចាប់ផ្តើមជាសះស្បើយដោយឯកឯង។
រយៈពេលនៃការកើតពងបែក
ជាធម្មតា ពងបែកទាំងនេះមានរយៈពេលមិនច្រើនជាង ១សប្តាហ៍ទេ នឹងជាសះស្បើយ។ តែទោះបីជាយ៉ាងណា មានពេលខ្លះ វាអាចមានរយៈពេលច្រើនជាង ១សប្តាហ៍ ប្រសិនបើរាងកាយត្រូវការពេលវេលាយូរដើម្បីព្យាបាល៕
ប្រភព ៖ news.camlocation.com
EmoticonEmoticon