បុរសម្នាក់មានឈ្មោះថា Jose Antonio Nievas នៅប្រទេសអាហ្សង់ទីនបានប្រទះឃើញវត្ថុចម្លែកមួយនៅក្បែរច្រាំងទន្លេនៅក្នុងដីភក់ក្នុងតំបន់ Carlos Spegazzini ដែលបានធ្វើអោយគាត់រំភើបយ៉ាងខ្លាំងនៅក្នុងថ្ងៃបុណ្យណូអែល។
សំបកសត្វដែលគេប៉ាន់ប្រមាណថា ជាសត្វពង្រូ
បើតាមសំដីរបស់ភរិយារបស់លោក Jose បានអោយដឹងថា នៅដែលពួកគាត់បានឃើញភ្លាមពួកគាត់បាននាំគ្នាអស់សំណើចហើយគិតថាវាគឺជាពងរបស់សត្វដាណូស័រ ដោយវាមានសំបកពណ៌ខ្មៅហើយកប់នៅក្នុងភក់មើលពុំយល់ ហើយក្រោយមកប្តីរបស់គាត់បានយកព័ត៌មាននេះទៅប្រាប់ស្ថានីយ៏ទូរទស្សន៏មួយពីការរកឃើញរបស់គាត់។ អម្បូរសត្វពង្រូលមួយនេះវាធ្លាប់រស់នៅក្នុងប្រទេសអាមេរិកខាងត្បូង ១០ លានឆ្នាំមកហើយ ។
លោក Kramarz ដែលជាអ្នកជំនាញមកពីសារៈមន្ទីរជាតិ Bernadino Rivadavia បានអោយដឹងថាសត្វដែលបុរសខាងលើបានរកឃើញនេះគឺវាទំនងជាសត្វចម្លែកដែលមានវាបានផុតពូជរាប់ពាន់ឆ្នាំមកហើយ ដែលជាធម្មតាគឺវាមានទម្ងន់ ១ តោនឯណោះ។ លោកក៏បានបន្តទៀតផងដែរថា ចំពោះសំបកសត្វពង្រូលដ៏កម្រខាងលើគឺវាមានអាយុកាលប្រហែលជា ១ម៉ឺនឆ្នាំមកហើយ។
ប្រភេទនៃសត្វពង្រូដែលវាមានទម្ងន់ ១ តោន ដែលបានផុតពូជ
ប្រែសម្រួលពី៖ Dailymail, Eliteប្រភព ៖ khmerwonder.net
EmoticonEmoticon