(កំពង់ស្ពឺ)៖ បុរសម្នាក់បានធ្វើសកម្មភាពរំលោភស្ដ្រីម្នាក់ ពេលដែលដើរឆ្លុះត្រីជាមួយគ្នា លុះក្រោយមកបានមួយថ្ងៃក៏ត្រូវខាងស្រី ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ដ្រីនគរបាល បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ដោយចោទប្រកាន់ថា ជនសង្ស័យឈ្មោះ នឿន ថេង អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធ កូន២នាក់ទៅហើយ រស់នៅភូមិ-ឃុំជាមួយគ្នា បានចាប់រំលោភខ្លួនបានសម្រេចម្តងកាលពីយប់ ម៉ោង២០៖០០ ថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅចំណុចបឹងស្រែដំបងវេញ ខណៈពេលដែលរូបនាង និងជនសង្ស័យបានដើរទៅឆ្លុះត្រីជាមួយគ្នា ក្នុងនាមអ្នកភូមិផងជាមួយគ្នា។
នគរបាលបន្ដថា ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមៗ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភនារីរងគ្រោះពិតប្រាដកមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចកំពុងកសាងរឿង ដើម្បីចាត់ការបន្ដ៕
ប្រភព ៖ khmerload.com
EmoticonEmoticon