loading...

Sunday, November 13, 2016

វិធីបំបាត់ការឈឺបំពង់កលឿនបំផុត ដោយមិន​ចាប់ប្រើថ្នាំ


ការផ្លាស់ប្ដូរអាកាសធាតុ គឺជាមូលហេតុ​ចម្បងដែល​ធ្វើឱ្យអ្នក​មានបញ្ហាការ​លាក និង​ឈឺក។ ប៉ុន្តែ​មាន​វិធី​ព្យាបាលបញ្ហា​នេះក្នុង​រយៈពេល​ខ្លីបំផុត និង​មានប្រសិទ្ធិភាពខ្ពស់​ដោយ​មិន​ចាំបាច់​ប្រើថ្នាំ។

1. បំបាត់ការឈឺក​ជាមួយទឹក​អំបិល
ការសិក្សាជាមួយចំនួន​បានបង្ហាញ​ថា ការខ្ពុរមាត់​ជាមួយទឹក​អំបិលជារៀងរាល់ថ្ងៃ វាអាចជួយ​កាត់បន្ថយ​ការហើម​បំពង់ក និងរំញោច​ការបញ្ចេញ​ជាតិអំបិល​ច្រើនទៀត និងជួយ​ប្រឆាំង​ការ​រលាក ឬកំចាត់​បាក់តេរី​ផងដែរ។
ក្រុមវេជ្ជបណ្ឌិតបាន​ផ្ដល់អនុសាសន៍ ឱ្យប្រើអំពិល​តែកន្លះ​ស្លាបព្រា​កាហេ្វសម្រាប់​លាយ​ទឹកមួយ​កែវ។ អ្នកមិនគួរ​លាយអំបិល​ច្រើន​ពេកទេ ព្រោះវាអាច​ធ្វើឱ្យអ្នក​មានអារម្មណ៍​មិនស្រួល​នៅពេល​ធ្វើការ​ខ្ពុរមាត់។
ការខ្ពុរមាត់ជាមួយ​ទឹកអំបិលនៅ​ពេលព្រឹក, ល្ងាច បន្ទាប់​ពីបរិភោគអាហារ​រួចនឹង​ជួយអ្នកក្នុង​ការកាត់បន្ថយ​ការឈឺក​បានយ៉ាង​ឆាប់រហ័ស។
2. បំបាត់ការឈឺកជាមួយ​នឹងក្រូចឆ្មា​ទឹកឃ្មុំ
ទឹកឃ្មុំ មិនមែនផ្ដល់អត្ថប្រយោជន៍​តែមួយមុខ​នោះទេ វីតាមីន​របស់វាអាចជួយពង្រឹង​ប្រព័ន្ធភាពសុំា និងការប្រយុទ្ធប្រឆាំង​នឹងការឆ្លងមេរោគ​ផ្សេងៗថែមទៀត​ផង។ បើយោង​តាមក្រុម​អ្នកស្រាវជ្រាវ​បានប្រាប់ឱ្យ​ដឹងថា ទឹកឃ្មុំ​គឺជាឱសថធម្មជាតិ​សម្រាប់ព្យាបាលជំងឺក្អកដ៏​មានប្រសិទ្ធិភាព និងធ្វើឱ្យបំពង់ក​មានភាពល្អប្រសើរ​ជាងមុន។  
របៀបធ្វើ៖
អ្នកគួរតែរៀបចំ​ធ្វើវានៅក្នុង​កែវមួយ ត្រូវចិតក្រូចឆ្មា​ជាបន្ទះស្ដើងៗ រួចត្រាំវា​ជាមួយទឹកឃ្មុំ​នៅក្នុងកែវ​នោះ រួចបន្ថែម​ដំណាប់ស្ករ​កាន់តែប្រសើរ​ដើម្បី​ការពារការក្អក, ឈឺក និង​ស្អកក។
ដើម្បីឱ្យ​មានភាពសមាមាត្រគ្នា អ្នកត្រូវ​ដាក់ក្រូចឆ្មា ១ គីឡូក្រាម ជាមួយនឹង​ទឹកឃ្មុំ ១ លីត្រ, ដំណាប់ស្ករ ០.៥ គីឡូក្រាម។ សម្រាប់ការប្រើប្រាស់ អ្នកគ្រាន់តែ​យកទឹក​ល្បាយនេះ ១-២ ស្លាប​ព្រាបាយ លាយជាមួយ​នឹងទឹកក្ដៅ​មួយកូនកែវ​ រួចកូរវាឱ្យសព្វ ហើយចាប់ផ្ដើម​ផឹកវាតែម្ដង ប្រសិនបើ​អាចអ្នក​គួរទទួលទាន​បន្ទះក្រូចឆ្មាកាន់​តែប្រសើរ​ដើម្បីបង្កើន​ប្រសិទ្ធិភាព​បន្ថែម​ទៀត​ផងដែរ៕

ប្រភព ៖ news.camlocation.com


EmoticonEmoticon