សុំអភ័យទោសទុកជាមុន សម្រាប់អត្ថបទនេះ ដែលលាតត្រដាងពីឈាមរដូវចំពោះស្ត្រី តែវាពិតជាសំខាន់ណាស់ បើសិនជាមានអោយនារីគ្រប់គ្នាត្រូវដឹងទេ និងងាយស្រួលក្នុងការទៅព្យាបាលឲ្យបានទាន់ពេល ជៀសវាងមិនដឹងពេលដែលកើតឡើង។
ឈាមរដូវដែលមានពណ៌ខុសៗគឺអាចបញ្ជាក់ពីសុខភាពរបស់យើងបានមែន៖
ពណ៌ក្រហមស្លែត
បើសិនជាមានពណ៌បែបនេះ វាមិនមែនបញ្ហាចោទជាធំដុំឡើយ ដោយសារតែវាបានកើតឡើងបន្ទាប់ពីអ្នកមមាញឹកច្រើនដងពេក ហើយវានឹងបាត់បង់ទៅវិញនៅប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីវាកើតឡើងតិចទៅច្រើនជាងមួយសប្តាហ៏។
ឈាមមានពណ៌ផ្កាឈូក
បើសិនជាមានឈាមពណ៌បែបនេះ នៅពាក់កណ្តាលនៃវដ្តរដូវអាចបញ្ជាក់ថា អ្នកកំពុងតែមានផ្ទៃពោះ ឬជាជម្ងឺអរម៉ូន ឬក៏ជម្ងឺអ្វីផ្សេងទៀតដែលទាក់ទងនឹងរោគស្ត្រី ដូចនេះអ្នកគួរតែទៅពិគ្រោះជាមួយនឹងអ្នកជំនាញ។
មានឈាមក្រហមក្រម៉ៅ
វាជាធម្មតាទេ តែបើសិនជាអ្នកហូរឈាមមិនឈប់ហើយហូរធ្លាក់មកកាន់តែច្រើននោះ បញ្ជាក់ថាអ្នកកំពុងតែរលូតកូនហើយ។
មានឈាមក្រហមរាងលឿងបន្តិច
បើសិនជាមានពណ៌បែបនេះចូរកុំបង្អងយូរអោយសោះ វាអាចបញ្ជាក់ថាអ្នកកំពុងតែឆ្លងមេរោគហើយ សូមទៅជួបជាមួយគ្រូពេទ្យជាប្រញ៉ាប់។
មានធ្លាក់ឈាមច្រើន
បើសិនជាវាធ្លាក់តិចៗនៅរយៈពេលតិចជាបីថ្ងៃមិនអីទេ តែបើសិនជាធ្លាក់ខ្លាំងពេក នោះវាជាបញ្ជាក់ថាអ្នកកំពុងមានផ្ទៃពោះ ហើយសូមទៅពិគ្រោះជាមួយនឹងពេទ្យស្ត្រីជាប្រញ៉ាប់៕
ពណ៌ខ្មៅ ឬពណ៌ត្មោត
វាមិនមានបញ្ហាអ្វីឡើយ ដោយអ្នកតែងសង្កេតឃើញវានៅពេលព្រឹកព្រលឹម យ៉ាងណាៗកុំអោយតែមានពណ៌រាងលឿងទៅបានហើយ។
ប្រភព ៖ ksn-news.com
EmoticonEmoticon