ខេត្តកំពង់ចាម៖ សាលាវិទ្យាល័យ ព្រះសីហនុ ជាសាលារដ្ឋមួយដែលស្ថិតនៅក្នុងទឹកដី នៃខេត្តកំពង់ចាម ថ្មីៗនេះកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដោយនាំគ្នាចែករំលែកពីPageមួយទៅកាន់ Page មួយទៀត មានចំនួនរហូតរាប់រយ Share ដោយគ្រប់គ្នាហាក់មានការចាប់អារម្មណ៍ ជាមួយនឹងបម្រាមដ៏ច្រើនសន្ធឹករបស់សាលាមួយនេះដែលបានបិតនៅតាមជញ្ជាំងសាលា សម្រាប់ឲ្យកូនសិស្សអនុវត្តតាម។

យ៉ាងណាមិញ បើគេរាប់ចំនួនទៅឃើញថា បម្រាមទាំងអស់មានរហូតដល់២២ចំណុច ដែលក្នុងនោះមានរូបភាពមួយដែលស្ថិតនៅជួរខាងក្រោម គេពុំឃើញមានសរសេរបម្រាមថាហាមអ្វីនោះទេ ឃើញតែរូបភាពប៉ុណ្ណេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងវិន័យនិងការដាក់ចេញបម្រាមជាច្រើនដូចនេះ គឺជាវិធីសាស្ត្រមួយដែលជួយសាងភាពថ្លៃថ្នូរចំពោះសាលា ក៏ដូចជាសិស្សានុសិស្សទាំងអស់ និងដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំរបស់ក្រសួង ក៏ដូចជារដ្ឋាភិបាលផងដែរ៕
ប្រភព ៖ khmerscoop.com
EmoticonEmoticon