loading...

Tuesday, November 8, 2016

លោក អិុន សុភិន ទិញគ្រឿងពេជ្រតម្លៃជាង១ម៉ឺនដុល្លារ​ គួចដៃចៅស្រី

(ភ្នំពេញ)៖ នៅថ្ងៃម្សិលមិញនេះដែល តារាសម្តែង និងជានាយកប្រតិបត្តិ ផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស និងគ្រួសារបានរៀបចំកម្មវិធី ចេញខែកូនស្រី ដោយអ្នកនាងគ្រួសារ បានចំណាយលុយប្រមាណ២ម៉ឺនដុល្លារ រៀបចំកម្មវិធីនេះ មានអាហារប៊ូហ្វេលំដាប់ សណ្ឋាគារផ្កាយប្រាំ ទទួលភ្ញៀវប្រមាណ២០០នាក់។

បើតាមលោក អ៊ិន សុភិន ដែលជាឪពុករបស់អ្នកនាង ភិន សុដាលីស បានប្រាប់ឲ្យដឹងថា ការរៀបចំពិធីចេញខែចៅស្រី ភិន សុខេធឺរីណា ហៅខេត គឺចាយប្រមាណ២ម៉ឺនដុល្លារ ដែលលោកចាត់ទុកថាការចំណាយរៀបចំកម្មវិធីនេះ គឺមិនធំដុំប៉ុន្មានទេ ព្រោះថាលោកនិងគ្រួសារ ជាប់រវល់រៀងៗខ្លួន មិនមានពេលរៀបចំធំដុំជាងនេះទេ តែនៅពេលដែលចៅលោក មានអាយុ១ខួបគឺ លោកនឹងរៀបចំជាលក្ខណៈទ្រង់ទ្រាយធំដុំ អញ្ជើញភ្ញៀវរាប់ពាន់នាក់តែម្តង។ ការរៀបចំកម្មវិធីនេះ គឺលោកមានគោលបំណងផ្តល់ ការស្រលាញ់ ផ្តល់ភាពកក់ក្តៅដល់ចៅស្រីតែប៉ុណ្ណោះ មិនមានបំណងឌឺដង ដាក់បុគ្គលណាឡើយ។

ឆ្លើយតបជាមួយសំណួរអ្នកសារព័ត៌មានថា តើក្នុងកម្មវិធីចេញខែចៅស្រីនេះ ក្នុងនាមលោកជាជីតាមានអ្វីគួចដៃចៅ លោកបានប្រាប់ថា «ខ្ញុំបានត្រៀមឈុតគ្រឿងពេជ្រមួយឈុតដែលមានតម្លៃជាង១ម៉ឺនដុល្លារ សម្រាប់ចៅស្រី ហើយមិនតែប៉ុណ្ណោះខ្ញុំ ក៏បាននិយាយជាមួយកូនស្រី (ដាលីស) ថាខ្ញុំនឹងចិញ្ចឹមបីបាច់ចៅស្រីម្នាក់នេះ គ្រប់បែបយ៉ាងទាំងការសិក្សារៀនសូត្រ តាំងពីពេលនេះរហូតដល់ចៅស្រីធំពេញរូបពេញរាង ហើយលើសពីនេះខ្ញុំនឹងផ្តល់ក្តីស្រលាញ់ពេញបេះដូង ឲ្យចៅស្រីម្នាក់នេះ»












ប្រភព ៖ khmertalking.com


EmoticonEmoticon