បារ៉ាស៊ីត ព្រូន និងតេនញ៉ាជាប្រភេទសត្វល្អិតចង្រៃដែលអាចរស់នៅក្នុងខ្លួនមនុស្ស ខួរក្បាល ស្បែក ថ្លើម ពោះវៀន និងបង្កឲ្យមានបញ្ហាសុខភាពជាច្រើនប្រភេទដល់មនុស្ស។ សត្វចង្រៃទាំងនេះអាចចិញ្ចឹមជីវិតតាមរយៈស្រូបយកសារធាតុចិញ្ចឹមពីរាងកាយរបស់លោកអ្នក។ ក្នុងករណីដែលរាងកាយរបស់លោកអ្នក មានផ្ទុកនូវសត្វចង្រៃទាំងនេះ វានឹងបង្កឲ្យមានរោគសញ្ញាដូចជា៖
+ មានកន្ទួលរមាស់ និងក្តៅខ្លួន
+ ហើម
+ ចង់ក្អួតជាប្រចាំ
+ ឈឺក្បាលខុសប្រក្រតី
+ បេះដូងលោតញាប់ខុសធម្មតា
+ ស្រវាងភ្នែក
+ ពិបាកដកដង្ហើម
+ ក្អករយៈពេលយូរជាងមួយសប្តាហ៍។
ដើម្បីកម្ចាត់សត្វចង្រៃទាំងចេញពីរាងកាយរបស់លោកអ្នក សូមអនុវត្តតាមវិធីណែនាំខាងក្រោមនេះ៖
+ អ្វីដែលលោកអ្នកត្រូវការ
1. ខ្ទឹម ១ កំពឹស
2. ខ្ញី ១ ចំណិត
+ វិធីប្រើប្រាស់៖ កិនគ្រឿងផ្សំទាំងអស់ឲ្យម៉ត់ហើយដាក់វាក្នុងកូនឆ្នាំងមួយ ថែមទឹក ១ ពែង ហើយកម្ដៅវា្យពុះបន្តិច។ ទុកវាឲ្យត្រជាក់ ហើយញ៉ាំវា ៣ ដងក្នុង ១ ថ្ងៃ៕
ប្រភព ៖ komsan.khmer-note.com
EmoticonEmoticon