មន្រ្តីនាយកដ្ឋានសត្វព្រៃស្រីលង្កាបានជួយសង្គ្រោះសត្វក្រពើមួយក្បាល ដោយបានព្រលែងវាចូលទៅក្នុងព្រៃវិញបន្ទាប់ពី មានគេប្រទះឃើញវាបានជាប់គាំងនៅក្នុងប្រឡាយមួយកន្លែងក្នុងខណៈពេលដែលបានកំពុងតែស្វែងរកអាហារ។
សត្វល្មូនយក្សមួយនេះដែលបានរកឃើញនៅក្នុងទីក្រុងភាគខាងត្បូងនៃតំបន់ Matara ដែលគេប៉ាន់ស្មានថាអាចមានទម្ងន់ជិតមួយតោម ដែលមានប្រវែងជាង 5 ម៉ែត្រ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៏។
«យើងបានរកឃើញសត្វក្រពើរមួយក្បាលទៀតដែលមានទំហំស្រដៀងគ្នានេះដែរ ដែលវាមានអាយុបួនប្រាំខែ ហើយក៏បានលែងវាវិញចូលទៅក្នុងទន្លេរ Polathumodrara » នេះជាសម្តីរបស់លោក Uppala Jayatissa ដែលជាមន្ត្រីបរិស្ថានម្នាក់។
តោះទៅមើលសកម្មភាពព្រលែងសត្វក្រពើរចូលក្នងទឹកវិញតើទៅជាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖
khmerwonder
EmoticonEmoticon