អតីតស្វាមីរបស់ តារាកំប្លែង ស្រីអ៊ីត បានរៀបការប្រពន្ធថ្មីហើយកាលពីសប្ដាហ៍មុននេះ បន្ទាប់ពីចែកផ្លូវគ្នាជិត១ឆ្នាំ ។ តារាកំប្លែងស្រីរូបនេះថ្លែងថា មិនខ្វល់អ្វីឡើយ កុំឲ្យតែមករំខានក្រុមគ្រួសារនាងទៅគ្រប់គ្រាន់ហើយ ត្បិតអីកាលលែងគ្នា ប្ដីនាងយកទ្រព្យសម្បត្តិទាំងអស់គ្មានទុកឲ្យកូន អ្វីខ្លះឡើយ។
“លែងលះគ្នាមិនទាន់បានមួយឆ្នាំផងការប្រពន្ធបាត់ហើយយកទ្រព្យទាំងអស់ អត់ចែកកូនសូម្បីបន្តិច នឹងតើអ្នកណាជាអ្នកចិត្តដាច់?” ស្រីអ៊ីត ប្រាប់sabay។ នាងបានបន្តថា ទ្រព្យសម្បត្តិដែលនាងខំប្រឹងរកជាមួយគ្នាជិត១០ឆ្នាំនោះមាន ឡាន២គ្រឿង ម៉ូតូ១ និង ខ្សែកមាស១តម្លឹង រួមទាំងក្រុមអកកាដង់១វង់។
តាមឲ្យដឹងពី ស្រី អ៊ីត នាងប្រាប់ថាអតីតស្វាមីនាងឈ្មោះ ឡេង ប៊ុនហុង បានបានរៀបការជាមួយអ្នករកស៊ីម្នាក់ ដែលជាអ្នករស់នៅស្រុកភូមិជាមួយគ្នា កាលពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៦ កន្លងទៅ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រុមការងារ Sabay បានធ្វើការទាក់ទងទៅអតីតស្វាមី ស្រី អ៊ីត ដើម្បីធ្វើការបកស្រាយ តាមរយៈលេខទូរស័ព្ទដែលនាងបានឲ្យ ប៉ុន្តែមិនអាចភ្ជាប់ទំនាក់ទំនងបាន៕
អត្ថបទ៖ ខុត សីហា
ប្រភព ៖ news.sabay.com.kh
EmoticonEmoticon