loading...

Thursday, November 3, 2016

ឈុតសម្តែងមួយរបស់លោក ព្រហ្មម៉ាញ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ រងការរិះគន់ខ្លាំងពីសំណាក់អ្នកលេង Facebook

កាលពីពេលថ្មីៗនេះ តារាកំប្លែងជើងចាស់ និងជាកំពូលអ្នកច្រៀងចម្រៀងអាយ៉ៃ ពូកែសំដីវោហាសព័្ទចាក់ទឹកមិនលេច លោក ព្រហ្មម៉ាញ ត្រូវបានអ្នកលេង Facebook រិះគន់យ៉ាងចាស់ដៃ ចំពោះការសម្តែងក្នុងឈុតមួយ គ្រាដែលលោកសំដែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ខណៈដៃគូច្រៀងចម្រៀងរបស់លោក ស្លៀកពាក់បុរាណខ្មែរ ប៉ុន្តែបែជាវារជើង៤ តាមមេក្រូ របស់លោកទៅវិញ។


ក្នុងនោះដែរម្ចាស់គណនី Facebook មួយឈ្មោះថា “លោកកវី អត់ក្រឹត្យ” បានរៀបរាប់ថា៖ សូមប្រិយមិត្តទាំងអស់មើលរូបភាពទាំងនេះហើយ មេត្តាយល់ឃើញតាមការគួរ ! សំរាប់ខ្ញុំ ខ្ញុំនៅតែនឹកគិតថា វាហាក់ដូចជាចង់ជ្រុលពេកហើយ បើទោះបីនេះជាការសម្ដែងបែបសំណើចដើម្បីផ្ដល់ភាពរីករាយ ជូនទស្សនិកជនក៏ដោយចុះ ! ទាំងសំលៀកបំពាក់បែបនេះ វាដូចជាមិនសូវល្អនឹងកាយវិការបែបនេះសោះ ! សំណូមពរណាលោកគ្រូ បើអាចចៀសបានសូមចៀសទៅ កុំបីមានដល់ថ្នាក់នេះទៀត ៕


ក្នុងនោះដែរក៍មានការចែករំលែកតៗគ្នាផងដែរ ដោយអ្នកខ្លះក៍បានរិះគន់ដូចគ្នា ហើយអ្នកខ្លះនិយាយថា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ ប៉ុន្តែការរិះគន់ហាក់ដូចជាច្រើនជាង ការគាំទ្រ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ?




ប្រភព ៖ komsan.khmer-note.com


EmoticonEmoticon