ដោយសារតែបុរសគ្រប់រូបមានចំណង់ចំណូលចិត្តខុសៗគ្នា ហេតុនេះហើយការស្រឡាញ់ចូលចិត្តមនុស្សស្រីក៏ខុសគ្នាដែរ។ អ្នកខ្លះស្រឡាញ់តែស្រីដែលមានចរិកសុភាពរាបសារ តែអ្នកខ្លះទៀតស្រឡាញ់តែស្រីឆើតឆាត ចូលចត្តធ្វើខ្លួនស្អាតៗរាល់ថ្ងៃ។ ប៉ុន្តែប្រសិនបើអាច រវាងស្រីស្អាត (Cute Girls) និងស្រីឆើតឆាយ (Hot Girls) តើអ្នកគួរតែជ្រើសយកមួយណា?
ស្រីឆើតឆាយពិបាកនឹងទប់ទល់ណាស់
បើទោះបីជាបុរសជាច្រើនមិនចូលចិត្តមនុស្សស្រីបែបនេះក៏ពិតមែន តែបុរសៗតែងតែសម្លឹងមើលឃើញមនុស្សស្រីស្អាតសិចស៊ីជាមុនសិន។ ជាទូទៅ បុរសៗតែងតែមានអារម្មណ៍អៀនខ្មាស់នៅក្នុងចំណោមមនុស្សស្រីស្អាតសិចស៊ី។ ប៉ុន្តែវាជាការពិត ខណៈពេលដែលបុរសសម្លឹងមើលឃើញមនុស្សស្រីស្អាតសិចស៊ី រឿងដំបូងដែលគាត់ស្រមៃដល់នោះគឺ ស្រមៃឃើញនាងសម្រាតនៅក្នុងក្តីសុបិន្តរបស់គាត់។
ស្រីឆើតឆាយមិនសូវគេឱ្យតម្លៃ
បុរសណាម្នាក់ដែលបាននារីបែបនេះច្បាស់ជាគ្មានសេចក្តីសុខឡើយ។ នៅដែលអ្នកបណ្តើរគ្នានៅតាមដងផ្លូវម្តងៗ អ្នកប្រហែលជាមានអារម្មណ៍មិនសុខស្រួលនោះទេ ពេលមានមនុស្សជាច្រើនសម្លឹងមើលនាងក្នុងផ្លូវមិនល្អ។
ស្រីស្អាតស្រួលនិយាយគ្នា
មនុស្សស្រីស្អាតជាមនុស្សស្រីផ្អែមល្អែម និងជាដៃគូដ៏ល្អ។ ដំបូងឡើយ មនុស្សស្រីបែបនេះងាយស្រួលនឹងនៅក្បែរជាងមនុស្សស្រីឆើតឆាយ។
មនុស្សស្រីស្អាតធ្វើឱ្យជីវិតគូស្នេហ៍មានភាពស្រស់បំព្រង
បុរសៗតែងតែគ្មានទំនុកចិត្តលើមនុស្សស្រីដែលឆើតឆាយឡើង។ ប៉ុន្តែមនុស្សស្រីស្អាតវិញតែងតែធ្វើឱ្យជីវិតរបស់គូស្នេហ៍នាងមានភាពរស្រស់បំព្រងជានិច្ច៕
ប្រភព ៖ news.camlocation.com
EmoticonEmoticon