ប្រសិនបើបុរសៗចង់បានអាយុវែង ត្រូវថើបមាត់ភរិយាខ្លួនឯងនៅពេលព្រឹកជារៀងរាល់ថ្ងៃ។ ព្រោះតាមការសិក្សាមួយបានបង្ហាញថា៖ ប្រសិនបើការបង្ហាញក្តីស្រលាញ់មានចំពោះគ្នាជាញឹកញាប់ បុរសៗនឹងអាចកើនអាយុបាន ៥ ឆ្នាំ។ ក្រៅពីនេះក៏មានការសិក្សាស្រាវជ្រាវជាច្រើន និងការស្ទង់ស្ថិតិអំពីការបឺតមាត់ ថ្នាក់ថ្នមរវាងស្វាមី និងភរិយាផងដែរ។
បង្ហាញពីភាពស្មោះត្រង់
អក្សរ X ជានិមិត្តសញ្ញាសម្រាប់ការបឺតមាត់ ហើយក៏ជាសញ្ញាផ្ញើទៅកាន់គូស្នេហ៍ដែរ។ ប៉ុន្តែប្រភព និងអត្ថន័យពិតនៃអក្សរ X នេះមិនសូវមានគេស្គាល់ទេ។ យោងតាមអ្នកប្រវត្តិសាស្ត្រ បាននិយាយថា៖ មនុស្សពីមុនភាគច្រើនមិនចេះអាន និងសរសេរ ដូច្នេះពួកគេប្រើអក្សរ X ដើម្បីបង្ហាញពីភាពស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក។
ការបឺតមាត់ត្រូវប្រើចលនាសាច់ដុំច្រើន
អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យចក្រភពអង់គ្លេសបានឱ្យដឹងថា៖ ការបឺតមាត់របស់គូស្នេហ៍ទាក់ទងនឹងសាច់ដុំជុំវិញមាត់។ ការបឺតមាត់សរុបមាន ១៤៦ ប្រភេទ រួមមានសាច់ដុំលើមុខ ១២ ប្រភេទ ហើយសាច់ដុំនៃការឱបមាន ១១៣ ប្រភេទ។
ការបឺតមាត់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ សម្រកទម្ងន់
បើយោងតាមអ្នកជំនាញបានឱ្យដឹងថា ការបឺតមាត់អាចជួយដល់ចំហេះអាហារ, ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ, ជួយកាត់បន្ថយការឈឺចាប់ និងការពារការពុកធ្មេញថែមទៀត៕
loading...
Sunday, November 13, 2016
អត្ថប្រយោជន៍ហួសស្មាន បានពីការបឺតមាត់ដែលអ្នកមិនធ្លាប់ដឹង!
ពត៌មានផ្សេងទៀត
Subscribe to:
Post Comments (Atom)
EmoticonEmoticon