loading...

Sunday, November 6, 2016

ល្បិច​នៅ​ពី​ក្រោយ​រូប​ថត បុរសតោង​ចុង​ជម្រាល​ថ្ម​​ខ្ពស់​នៅ​ប្រេស៊ីល

មនុស្ស​ជា​ច្រើន​ធ្លាប់​ឃើញ​អំពី​ទិដ្ឋភាព​បុរស​ម្នាក់​ប្រើ​ជើង​តោង​លើ​ចុង​ជម្រាល​ថ្ម​ខ្ពស់​​​​ផុត​ពី​ដី គួរ​ឲ្យ​ស្ញប់​ស្ញែង​ ប៉ុន្តែ​​​​ពេល​​​ថ្មី​ៗ​នេះ​​អាថ៌កំបាំង​នៅ​ពី​ក្រោយ​រូប​ភាព​​ដែល​គេ​ល្បី​​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​ត្រូវ​បាន​​បង្ហាញ។


រូប​​បុរស​​​ប្រេស៊ីល​មក​ពី​ទី​ក្រុង Rio de Janeiro ឈ្មោះ Luis Fernando Candela ដែល​បាន​ប្រើ​ជើង​តោង​ចំណោត​ថ្ម​​ទី​ខ្ពស់​សំយុង​ក្បាល​ចុះ​ក្រោម​គួរ​ឲ្យ​ខ្លាច​ ត្រូវ​បាន​គេ​ដឹង​​​​ថាគឺ​ជា​​ល្បិច​នៃ​ការ​ថត​រូប​មួយ។ គេ​ដឹង​ថា តាម​ពិត បុរស​នោះ​បាន​តោង​​លើ​ថ្ម​​ជម្រាល​ខ្ពស់​មែន ប៉ុន្តែ​​​មាន​ដី​​​នៅ​ពី​​ក្រោម​ និង​​មាន​គម្លាត​ពី​គ្នា ប្រវែង​ ៣​ម៉ែត្រ។ ដូច​នេះ​នៅ​ពេល​ដែល​មិត្ត​ស្រី​គាត់​ជា​អ្នក​ថត​រូប​ឲ្យ គឺ​តម្រង់​ទៅ​រក​ទេសភាព​​​ឆ្ងាយ​​​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​​ដូច​ជា​នៅ​ទី​ខ្ពស់ និងបានកាត់ចោលនូវផ្នែកខ្លះនៃរូបថត។


តាម​ប្រភព​ពី Dailymail ទី​តាំង​ថត​រូប​ខាង​លើ​គឺ​នៅ​លើ​​ជម្រាល​ថ្ម នៃ​​​តំបន់​​ឆ្នេរ​សមុទ្រ​រដ្ឋ Pedra Do Telégrafo នៃ​ទី​ក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល។


អ្នក​ទេសចរ​ជា​​ច្រើន​ ក្រោយ​ពេល​ដឹង​ពី​ល្បិច​ខាង​លើ​ ក៏​បាន​ទៅ​លេងនៅតំបន់នោះ និងធ្វើ​តាម​រួចថត​បង្កើត​ជា​ស្ទីល​​ប្លែក​ៗ​របស់​ពួក​គេ​ផង​ដែរ៕

















ប្រែ​សម្រួល​៖ មាន រតនា
ប្រភព៖ news.sabay.com.kh


EmoticonEmoticon