ជំងឺក្អក និងផ្កាសាយអាចចាត់ទុកថាជាជំងឺដែលស្រាល ប៉ុន្តែប្រសិនបើអ្នកមិនបានព្យាបាលឲ្យត្រឹមត្រូវនោះទេ វានិងមានគ្រោះថ្នាក់។ ព្រោះការក្អកអាចប៉ះពាល់ដល់សួត ហើយរំខានដល់អារម្មណ៍រកធ្វើអ្វីកើត។
ហេតុនេះអ្នកគួរតែបង្កើនប្រព័ន្ធការពាររាងកាយឲ្យមានសុខភាពល្អឡើងវិញ ដោយប្រើធាតុផ្សំបួនមុខ គឺខ្ទឹមបារាំង, ទឹកឃ្មុំ, ទឹកក្រូចឆ្មា និងទឹក។ របស់ទាំងអស់នេះជាសមាសភាពដែលសកម្មអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក ហើយអាចកាត់បន្ថយស្លេសយ៉ាងមានប្រសិទ្ធិភាព។
ធាតុផ្សំ៖
– ទឹក ២ពែង
– ក្រូចឆ្មា ១ផ្លែ (ច្របាច់យកទឹក)
– ទឹកឃ្មុំ ២ស្លាបព្រាបាយ
– ខ្ទឹមបារាំង ១មើម (ហាន់ជាចំណិតៗ)
ការរៀបចំ៖
– ដំបូងអ្នកត្រូវយកទឹកទៅដាំ រួចដាក់ខ្ទឹមបារាំងចូលរំពុះឲ្យបាន ១៥នាទី។
– ដាក់ចុះពីលើភ្លើង ហើយទុកឲ្យបាន ១០នាទី។
– នៅពេលដែលល្បាយនេះថយកម្តៅ ត្រូវបន្ថែមទឹកឃ្មុំចូល រួចកូរឲ្យសព្វ។
– បន្ទាប់មកទៀត អ្នកត្រូវបន្ថែមទឹកក្រូចឆ្មាតាមក្រោយ។
ការប្រើប្រាស់៖
– ទទួលទានល្បាយនេះ ៣ដងក្នុងមួយថ្ងៃ អ្នកនឹងមានអារម្មណ៍ធូរស្រាល។
– សូមបន្តអនុវត្តពីរបីថ្ងៃជាប់គ្នាជំងឺនឹងបាត់ទាំងស្រុង៕
ប្រភព ៖ postnews.media
EmoticonEmoticon