loading...
Showing posts with label ម្ហូបអាហារ. Show all posts
Showing posts with label ម្ហូបអាហារ. Show all posts

Thursday, November 17, 2016

ជួយស៊ែដល់អ្នកមានជំងឺក្រពះផង! ព្យាបាលជំងឺឈឺក្រពះរយៈពេលកន្លះខែដោយប្រើ ពពាយ

ជំងឺឈឺក្រពះអាចធ្វើឲ្យយើងត្រូវប្រឈមមុខនឹងការរំខាន និងឈឺចាប់យ៉ាងខ្លាំងនៅពេលដែលឃ្លាន ឬបរិភោគឆ្អែតជ្រុល។ ការឈឺក្រពះធ្ងន់ធ្ងរអាចប៉ះពាល់ដល់សុខភាព និងគំរាមកំហែងដល់ជីវិតអ្នកជំងឺ។ ប្រសិនបើវានៅតែបន្តឈឺរយៈច្រើនឆ្នាំ វានឹងបង្កទៅជាហានិភ័យនៃជំងឺមហារីក្រពះ។
*វិធីធ្វើ៖

  • យកផ្លែពពាយចាស់ៗល្មម១០ផ្លែ ហាន់ជាចំណិតតូចល្មមក៏បាន លីងជាមួយអំបិល១ក្តាប់ឲ្យឡើងក្រហម (តែមិនត្រូវឲ្យខ្លោចទេ)។
  • បន្ទាប់មកយកពពាយដែលបានលីងនោះទៅ កិនឲ្យម៉ដ្ឋ។

*វិធីប្រើ៖



  • ម្តងអ្នកត្រូវបរិភោគមួយស្លាបព្រាកាហ្វេសនៃម្សៅដែលអ្នកបានកិន ហើយទំពារយឺតៗមុននឹងលេបចូល
  • អ្នកក៏អាចផឹកវាជាមួយទឹកនៅពេលព្រឹក និងល្ងាច មុនពេលបរិភោគអាហារ២០នាទី ហើយបន្តធ្វើបែបនេះឲ្យបានរយៈពេល ១៥ ថ្ងៃ អ្នកនឹងទទួលបានលទលទ្ធផលយ៉ាងឆាប់រហ័ស

ប្រិនបើអ្នកមានជំងឺធ្ងន់ធ្ងរត្រូវតែចំ ណាយពេលយុរជាងនេះ។

*បញ្ចាក់៖ ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរពេកគួរតែទៅ ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលយកមតិយោបល និងវិធីព្យាបាល៕



ប្រភព ៖ songhak-health.blogspot.com

ត្រីដំរីចំហុយស្លឹកឈូក

គ្រឿងផ្សំ
ត្រី ខ្ញី ផ្សិត គ្រាប់ឈូក ប្រេងឆា ទឹកសៀង ប្រេងល្ង ស្លឹកឈូក


វិធីធ្វើ
១ - ឆារួមជាមួយគ្រាប់ឈូក មើមឈូក ផ្សិត អោយឈ្ងុយ ក្រោយមកបង់ម្សៅស៊ុប និងប្រេងរុក្ខជាតិ ប្រេងល្ង អោយល្មមហូប ។
២- ស្លឹកឈូកស្រុះទឹកក្តៅអោយទន់ ត្រីដំរីខ្ចប់ក្នុងស្លឹកឈូក ចាក់ទឹកស្រូបគ្រាប់ឈូក មើមឈូក មកលើត្រីខ្ចប់វិញ យកទៅចំហុយ ប្រហែល ១៥នាទី ។
មុខម្ហូបនេះទទួលទាន គួបផ្សំ ជាមួយទឹកជ្រលក់សណ្តែកសៀងល្មមហូប ។

យោបល់ចំពោះអត្ថបទនេះ

​​​​​​ភ្លាឈាមស្រស់

គ្រឿងផ្សំ
វិធីធ្វើ
១- គ្រឿងក្នុងគោ (សាច់ពោះ ១០០ស្រទាប់ និងថ្លើម) ៣០០ក្រាម, ឈាមគោសុទ្ឋ (ឈាមស្រស់ៗ) ១ចានចង្កឹះ, អង្ករលីង(បុកម៉ដ្ឋ) ១ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ដើមខ្ទឹមហាន់ទទឹងស្តើងៗ ២ស្លាបព្រាបាយ, ស្លឹកជីរបារាំង ឬជីបន្លា ២គល់, ស្លឹកគ្រៃ ៦សន្លឹក, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
២- លាងសាច់ និងគ្រឿងក្នុងអោយស្អាត រួចស្ងោអោយឆ្អិន បន្ទាប់មកហាន់ស្តើងៗ
៣- ញីស្លឹកគ្រៃ ហើយច្របាច់ច្របល់ជាមួយឈាម ប្រហែលជា ៥-១០នាទីរហូតដល់ឡើងពពុះ ដើម្បីកាត់ក្លិនឆ្អាប រួចយកស្លឹកគ្រៃចេញ
៤- ប្រឡាក់គ្រឿងក្នុង ជាមួយអង្ករលីង ម្ទេសម៉ដ្ឋ ដើមខ្ទឹម ជីបារាំង អោយសព្វ
៥- ស្រោចឈាមដែលត្រៀមទុក ពីលើគ្រឿងក្នុង ហើយគ្រឿងជូរប្រៃដោយ ទឹកត្រី ទឹកក្រូចឆ្មារសព្វ ហើយរោយជីរអង្កាមពីលើជាការស្រេច
កំណត់សំគាល់ផ្សេងៗ
សំគាល់ : ចង់បន្ថែមពោះវៀនខ្ចីទៀតក៏បានដែរ


ភ្លាត្រីអណ្តែង

គ្រឿងផ្សំ
ត្រី ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម ក្រូចឆ្មារ ទឹកត្រី រំដេង ខ្ទឹមក្រហម អង្ករលីង
វិធីធ្វើ
១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
២- កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ
៣- ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច
៤​- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។


Sunday, November 13, 2016

ប្រយ័ត្ន! កុមារក្រោម​អាយុ៥ឆ្នាំ​មិនគួរញ៉ាំពងទាកូនឡើយ

មាន​ក្រុមគ្រួសារ​ជា​ច្រើន​ចូលចិត្ត​ឲ្យ​កុមារ​តូចៗបរិភោគពងទាកូនខ្លាំងណាស់ ប៉ុន្តែ​ក្រុមអ្នកជំនាញ​ផ្នែក​អាហារ​រូបត្ថម្ភបាន​ផ្តល់អនុសាសន៍ថា កុមារ​ដែលមាន​អាយុក្រោម ៥ឆ្នាំ​មិន​គួរបរិភោគ​ពងទាកូនឡើយ។

១. ពងទាកូនជាអាហារមាន​ជីវជាតិខ្លាំង
ត្បិតតែពងទាមាន​តម្លៃសមរម្យក៏ពិតមែន ប៉ុន្តែវាមាន​ជីវជាតិខ្លាំងណាស់។ ក្នុងពងទាមួយគ្រាប់មានថាមពល ១៨២ កាឡូរី, ប្រូតែអ៊ីន ១៣.៦, ខ្លាញ់ ១២.៤ ក្រាម, កាល់ស្យូម ៨២ មីលីក្រាម, ផូស្វ័រ ២១២ក្រាម និង​ កូឡេស្តេរ៉ុល ៦០០ក្រាម។ ទន្ទឹមនឹងនេះផងដែរ វា​ក៏មាន​ផ្ទុក បេតាការ៉ូទីន, វីតាមីន A, B, C, ជាតិដែក... ហើយ​វីតាមីន A និង បេតាការ៉ូទីន​ មាន​កម្រិតខ្ពស់ណាស់។

បើប្រៀបធៀបទៅនឹងស៊ុត​ធម្មតាឃើញថា វាមាន​តម្លៃអាហារ​រូបត្ថម្ភកាន់តែ​ច្រើន​ដោយសារតែ​ការអភិវឌ្ឍស៊ុត​ទៅជា​អំប្រ៊ីយ៉ុង ទើបសារធាតុសំខាន់ៗ​កើត​មាន​កាន់​តែច្រើនឡើង។

២. កុមារក្រោមអាយុ ៥ឆ្នាំ​មិនគួរបិភោគពងទាកូននោះឡើយ
ពងទាកូនជាអាហារដែលមាន​ជីវជាតិបំផុត ប៉ុន្តែអ្នកជំនាញ​មិនបានណែនាំឲ្យបរិភោគច្រើននោះទេ ប្រសិនបើ​រាងកាយ​របស់អ្នកមាន​ភាពទន់ខ្សោយសារធាតុទាំងអស់នៅក្នុង​ស៊ុត​នឹង​បន្ថែម​បន្ទុក​លើ​ប្រព័ន្ធរំលាយអាហារ ដែលអាចបណ្តោលឲ្យ​កើតជំងឺរាករូស។

លើសពីនេះទៅទៀត កុមារក្រោមអាយុ ៥ឆ្នាំមិនត្រូវបានអ្នកជំនាញផ្តល់អនុវសាសន៍ឲ្យ​បរិភោគនោះឡើយ។ ព្រោះការបរិភោគស៊ុតច្រើន​អាច​កើតផវិបាកធ្ងន់ធ្ងរដូច​ជា៖

  • វីតាមីន A ច្រើនពេក៖ អាច​ធ្វើឲ្យកុមារក្រោមអាយុ ៥ឆ្នាំ កើតលឿង, របកស្បែក, ប៉ះពាល់ដល់ឆ្អឹង។
  • មានបញ្ហា​រំលាយអាហារ៖ ការទទួលទានពងទាកូនច្រើនអាច​ធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់ក្មេង​ដំណើរការមិនបានល្អ, មាន​អាការៈហើមពោះ, រាក...។
  • កូឡេស្តេរ៉ុលកើនឡើង៖ ជាតិកូឡេស្តេរ៉ុល​ត្រូវបានគេរកឃើញនៅក្នុងពងទាកូន ដែលមាន​ភាព​ចាំបាច់ក្នុងការបង្កើត​កោសិកាសសៃប្រសាទរបស់ក្មេង។ តែទោះបីជាយ៉ាងណា ការបរិភោគច្រើនពេក​អាច​បង្កើន​ហានិភ័យដល់ថ្លើម, ជាតិខ្លាញ់ក្នុងឈាម​កើនឡើង, បណ្តោលឲ្យ​កើតជំងឺសសៃឈាម​បេះដូង៕
ប្រភព ៖ news.camlocation.com

របៀបវិធី​ធ្វើ ​​​​នំប៉័ង​​​​​ចៀន​​ជាមួយ​​​សាច់​ជ្រូក​ចិញ្ច្រាំ​​​​​

​ថ្ងៃ​​នេះ​​សូម​នាំ​ប្រិយមិត្ត​​​មក​​ចាប់​​​​អារម្មណ៍​​​​ និង​​ចេះ​​វិធី​ចៀន​នំប៉័ង​​​​​​ជាមួយ​សាច់​ជ្រូក​ចិញ្ច្រាំ​​​ ​​សម្រាប់​បងប្អូន​​មួយ​​ចំនួន​​ពុំ​ដែល​បាន​ដឹង​ ​និង​​ចង់​ចេះ​​​​ធ្វើ​មុខ​ម្ហូប​ថ្មីៗ។ ​គ្រឿង​ផ្សំ​​មុខ​ម្ហូប​នេះ​ ​​ងាយ​ស្រួល​រក​​​​ទិញ​​​ ​និង​​​មិន​មាន​អ្វី​ច្រើន​សាំញ៉ាំ​ទេ​​ ត្រូវ​ការ​ចាំបាច់​​​​​បំផុត​ ​នំប៉័ង​ និង​សាច់​ជ្រូក។ ​​​​

គ្រឿង​ផ្សំ៖


  • ​នំប៉័ង​​ជ្រុង​​​​ ឬ​មូល​​ក៏​បាន​​​​ចំនួន​ ១០​បន្ទះ
  • ​សាច់​​​ជ្រូក​ចិញ្ច្រាំ​​​​ម៉ត់​​​​ ​៣០០​ក្រាម​ ឬ​មួយ​កូន​ចាន​តូច
  • ទឹក​ស៊ីអ៊ីវ​​​ ១​ស្លាបព្រា
  • ម្សៅមី​​ ១​ស្លាបព្រា
  • ម្រេច​ម៉ត់​​​កន្លះ​ស្លាបព្រា
  • ​​ខ្ទឹម​ស​ ៥​កំពឹស​​​​​ ​ចិញ្ច្រាំ​ម៉ត់
  • ​ជី​វ៉ាន់ស៊ុយ​​ចិញ្ច្រាំ ៣​ដើម
  • ​​ស្លឹក​ជី​វ៉ាន់ស៊ុយ
  • ស៊ុត​ ​២​គ្រាប់​
  • ​ប្រេងឆា​​​សម្រាប់​បំពង
  • ស្ករ​ស​​ ៣​ស្លាបព្រា
  • ទឹក​ខ្មេះ​​​ ២​ស្លាបព្រា
  • អំបិល​កន្លះ​ស្លាបព្រា
  • ទឹក​​កន្លះ​កូន​ចាន
  • ​បន្លែ​សម្រាប់​​ធ្វើ​ទឹក​ជ្រលក់៖​ មើម​ខ្ទឹម​ក្រហម ត្រសក់​ និង​ម្ទេស

​វិធី​ធ្វើ៖
ហាន់​​​​បន្ទះ​​​នំប៉័ង​​ជា​ចំណិត​​បួន​ជ្រុង​ទុក​មួយ​ឡែក​សិន។​ ​ចាក់​គ្រឿង​ផ្សំ​មាន​ខ្ទឹមស​​ចិញ្ច្រាំ ​​ជី​វ៉ាន់ស៊ុយ​ ​​ទឹក​ស៊ីអ៊ីវ​​ ​ម្រេច​​ច្របល់​ចូល​គ្នា​​​ រួច​ដាក់​សាច់​ជ្រូក​ចិញ្ច្រាំ​​​ពី​លើ​ច្របាច់​ឲ្យ​សព្វ ហើយ​​រោយ​ម្សៅមី​ និង​​ច្របាច់​ម្ដង​ទៀត​ឲ្យ​សព្វ។ បន្ទាប់​មក​​​​ យក​សាច់​ជ្រូក​​​​​​​​ទាំង​នោះ​​​ទៅ​​​​ដាក់​​ពី​លើ​​​ចំណិត​នំប៉័ង​​​នីមួយ​ៗ​​ ​រួច​​​​​​ប្រឡាក់​​​​​នឹង​​​ស៊ុត​ក្រឡុក សឹម​​ដាក់​ចៀន​ក្នុង​ខ្ទះ​ រហូត​​អស់​ជា​ការ​ស្រេច។ ​
ចៀន​រួច ​​យើង​ត្រូវ​ធ្វើ​ទឹក​ជ្រលក់​​ ​ដោយ​​​ដាក់​ទឹក​ក្នុង​ខ្ទះ​​ស្អាត​ថ្មី​មួយ រួច​​​ចាក់​ស្ករស​ អំបិល​ និង​ទឹក​ខ្មេះ​ចូល​ ​​ហើយ​កូរ​វា​ឲ្យ​ស្ករ​រលាយ​​​អស់​ រួច​​ចាក់​​ចូល​កូន​ចាន​ស្អាត​មួយ។ ​រៀប​ចំ​កូន​ចាន​​​មួយ​ទៀត​ដាក់​​ត្រសក់​ ​ខ្ទឹម​ក្រហម ម្ទេស ​រួច​ចាក់​​ទឹក​ដាំ​បាន​ខាង​លើ ​ចូល​​​ជា​ការ​ស្រេច​៕



ប្រភព ៖ recipe.camlocation.com

របៀប​ធ្វើ ចាហួយដូង

គ្រឿងផ្សំ
ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ
ស្ករស ២ ស្លាព្រាបាយ
អំបិល មួយ​ចឹប
ដូងខ្ចី ១ ផ្លែ
ខ្ទិះដូងដំបូង មួយកូនចាន
វិធីធ្វើ
ដំបូង​អ្នក​ត្រូវ​ជិត​សំបក​ដូង​ជា​មុន​សិន បន្ទាប់​មក​​​ធ្វើការកាប់​មុខ​ដូង​ដើម្បី​យក​ទឹក​ចេញ​ ប៉ុន្តែ​ប្រយ័ត្នកុំឲ្យ​ដាច់​ដើម្បី​ទុក​ជា​គម្រប ហើយ​​ប្រើ​ក្នោស​កោស​យក​សាច់ចេញ។
បន្ទាប់​ពី​កោសាច់ចេញ​រួច​ អ្នក​ត្រូវ​ចាក់​ទឹក​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំង​មួយ បន្ទាប់​មក​ ចាក់​ អំបិល ស្ករ ព្រម​ទាំង​ចាហួយ​មួយ​ស្លាព្រា​ចូល កូរឲ្យ​សព ​ហើយ​យក​ទៅ​ដាក់​​ដាំ​ឲ្យ​ពុះ នៅ​ក្នុង​អំឡុង​ពេល​ដាំ​អ្នក​ត្រូវ​កូរ​វា​ឲ្យ​ជាប់​​ដើម្បី​កុំ​ឲ្យ​វាកក​បាទ​ក្រោម។
បន្ទាប់ពី​ដាំ​ពុះ​ហើយ អ្នក​ត្រូវ​យក​វាមក​ដាក់​ក្នុង​ដូង ហើយ​បន្ថែម​សាច់​ដូង​ដែល​អ្នក​កោស​ទុក​នោះ​ចូល​ រង​ចាំ​ឲ្យ​ចាក់ខ្ទិះរងចាំ​ឲ្យ​ត្រជាក់​បន្តិច។
បន្ទាប់​ពី​ចាក់​ចាហួយ​ចូល​ហើយ អ្នក​ត្រូវ​​ចាក់​ខ្ទិះដូង​ដំបូង​ចូល​ទៅ​ក្នុង​ឆ្នាំង ​រួច​បន្ថែមម្សៅ​ចាហួយដែល​នៅ​សល់​ចូល​កូរ​ឲ្យ​សព​ដាក់​ដាំ​ឲ្យ​ពុះ​។
ធ្វើ​ការពិនិត្យ​មើល​ច​ហួយ​ដែល​មាន​នៅ​ក្នុង​ដូង​ឲ្យ​ប្រាកដ​ថា​រឹង​មុខ​លើ​អាច​ចាក់​ខ្ទិះ​បាន រួច​ធ្វើ​ការ​ចាក់ខ្ទិះ​ចូល​រង​ចាំ​ឲ្យ​ត្រជាក់​ ១០០ ភាគ​រយ​ជាការ​ស្រេច៕


ប្រភព ៖ recipe.camlocation.com